វៀតណាមទទួលបានវ៉ាក់សាំង AstraZeneca ជាង១.២លានដូសទៀត


វ៉ាក់សាំងប្រភេទ AstraZeneca ១ ២២៨ ៥០០ដូសទៀតត្រូវបានបញ្ជូនដល់វៀតណាម នារសៀលថ្ងៃទី២៣ កក្កដា ២០២១។

នេះគឺជាផ្នែកមួយនៃកញ្ចប់វ៉ាក់សាំង AstraZeneca ដែលវៀតណាមបញ្ជាទិញ សរុប៣០លានដូស ពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត និងសកលវិទ្យាល័យOxford។ ឈុតដំបូង ដឹកមកដល់ កាលពីខែកុម្ភះ សរុបមក ដឹកមកដល់៣.១៣លានដូសហើយ។

មកទល់នេះ វៀតណាមមានវ៉ាក់សាំង AstraZeneca ក្នុងដៃជិត៨.៦លានដូសហើយ បូករួមទាំងការផ្តល់ជូនតាមយន្តការកូវ៉ាក់ និងការជួយពីរដ្ឋាភិបាលប្រទេសនានាដែរ។ វៀតណាមក៏មានវ៉ាក់សាំងផ្សេងៗទៀតដែរ ចាក់ជូនប្រជាពលរដ្ឋ ខណៈខ្លួនគ្រោងនឹងចាក់លើ៧០ភាគរយនៃចំនួនប្រជាជនសរុប៕ ប្រភពពី VNexpress

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner