ឯកឧត្តម ម៉ែន សុផុន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ របស់លោកជំទាវ ម៉ែន សំអន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា វត្តលើភ្នំសន្ទុក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ឲ្យ ឯកឧត្តម ម៉ែន ស៊ីផុន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តលើភ្នំសន្ទុក ហៅវត្តចោមចុងគិរី ស្ថិតនៅក្នុងភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ទេយ្យវត្ថុដែលវេរប្រគេននាថ្ងៃនេះរួមមាន ៖ ទឹកក្រូច ទឹកសុទ្ធ ស្ករស មី ទឹកត្រី ទឹកស៊ីអ៉ីវ អង្ករ ទៀន ធូប ម៉ាស់ ថ្នាំបុរាណចិន និងប្បច្ច័យមួយចំនួន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner