កម្ពុជាចាក់វ៉ាក់សាំងបានជាង៦៤ភាគរយហើយ (Video Inside)

មនុស្សជាង១២ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួន អ្នកទទួលបានការចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៦លាន៤សែន៥ម៉ឺន៤ពាន់៦០១នាក់។ នេះជាតួលេខ ដែលស្មើនឹង៦៤,៥៥% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ក្នុងជំហានដំបូង។

យោងតាមក្រសួង សុខាភិបាល ក្នុងចំណោមអ្នកចាក់ជាង៦លាន៤សែននាក់នោះ  អ្នកបានចាក់វ៉ាក់សាំង ដូសទី២រួចមានចំនួន ៤លាន៣សែន៤ពាន់៩៣២នាក់។

រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ការចាក់វ៉ាក់សាំងលើកុមារ វ័យ ជំទង់អាយុពី ១២ដល់១៧ឆ្នាំថែមទៀតដែលមានចំនួនសរុបប្រមាណជិត២លាននាក់ នឹងត្រូវចាប់ផ្តើមនៅដើមខែក្រោយ គឺ ថ្ងៃទី១សីហា ឆ្នាំ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner