ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩៨ករណី និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនម្នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៣០នាក់, ស្រុកអង្គរជុំ៨នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកប្រាសាទ បាគងម្នាក់, ស្រុកពួក៣នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៥៥នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រីអាយុ៨០ឆ្នាំ នៅស្រុកអង្គរជុំ និងបុរសអាយុ៥៧ឆ្នាំ នៅក្រុងសៀមរាប។

ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៥២១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៧៤០នាក់និងស្លាប់៣៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner