ចាប់គ្រឿងញៀន៥០គីឡូ នៅខណ្ឌសែនសុខ និងឫស្សីកែវ (Video Inside)

សមត្ថកិច្ចបានថ្លែងថ្ងៃនេះនូវការបង្ក្រាបគ្រឿងញៀនជាង៥០គីឡូក្រាម និងបានបញ្ជាក់ការចាប់ខ្លួន ជនសង្ស័យ ២នាក់ថែមទៀតក្នុងការបង្ក្រាបជាបន្តបន្ទាប់ក្នុងខណ្ឌឫស្សីកែវនិងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាម សមត្ថកិច្ចប្រឆាំង បទល្មើសគ្រឿងញៀន ការបង្ក្រាបបានធ្វើវេលាយប់ជ្រៅថ្ងៃទី២០កក្កដាក្នុងគោលដៅ ៤ផ្សេង គ្នា។ គោលដៅទី ១នៅចំណុចផ្លូវលំ, សង្កាត់ទួលសង្កែ១, ខណ្ឌឬស្សីកែវ, គោលដៅទី២ នៅចំណុចអតីតរោង ចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥, សង្កាត់ទួលសង្កែ១, ខណ្ឌឬស្សីកែវ, គោលដៅទី៣នៅចំណុចផ្ទះជួលមួយ ក្នុងភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងគោលដៅទី៤ នៅផ្ទះមួយលើផ្លូវបេតុង, ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជន សង្ស័យ ២នាក់។ ជនសង្ស័យទី១ ឈ្មោះ សាន ពិសិដ្ឋ អាយុ ៣៧ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សុខ ពន្លក អាយុ ៣០ឆ្នាំ។ សមត្ថកិច្ចបានរឹបអូស សារធាតុញៀនសរុបជាង៥០គីឡូក្រាម ក្នុងនោះរួមមានមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ធំ និង៤កញ្ចប់តូច ស្មើទម្ងន់ជាង៣០គីឡូក្រា, និងថ្នាំកេតាមីន២០កញ្ចប់ធំ ស្មើទម្ងន់ ជាង១៩គីឡូ ក្រាម។

គួរបញ្ជាក់ដែរថាក្នុងសប្តាហ៍នេះ សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ទើបបានបង្ក្រាបគ្រឿងញៀននិងសារ ធាតុញៀនជាង១ពាន់គីឡូក្រាមនិងចាប់ជនសង្ស័យបាន៥នាក់ក្នុងនោះរួមមានជនសង្ស័យវៀតណាមបួននាក់ ក្នុងការបង្ក្រាបដ៏ធំមួយក្នុងខណ្ឌច្បារអំពៅ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner