CDC បើកភ្លើងខៀវដល់ក្រុមហ៊ុន២បណ្តាក់ទុនជិត៨លាន (Video Inside)

ក្រុមហ៊ុនចំនួន២ដែលមានទុននិយោគចំនួន៧លាន៨សែនដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន។ ក្រុមហ៊ុនទាំង២ដែលអាចបង្កើត ការងារដល់ពលរដ្ឋបានចំនួន ៣៨០កន្លែងនោះរួមមាន៖

១- ក្រុមហ៊ុន កាថាយ៉ា “CATHAYA (CAMBODIA) CO., LTD.” ក្នុងគម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែល មានទីតាំង ក្នុងតំបន់សេដ្ឋកិច្ពិសេស ក្រុងព្រះសីហនុនៃ ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ មានទុនវិនិយោគ ប្រមាណ២លាន៨សែនដុល្លារអាមេរិក និងអាចបង្កើតការងារចំនួន ១៧០នាក់។

២- ក្រុមហ៊ុន “CK SPORTS CO., LTD.” ក្នុងគម្រោងបង្កើតរោងចក្រផលិតស្បែកជើង, គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រុម ហ៊ុននេះមានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារបានចំនួនប្រមាណ ២១០នាក់។

គិតចាប់ពីដើមខែកក្កដាដល់ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មានចំនួន៦ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប៥៨លាន៩សែន ដុល្លារ និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន៨ពាន់៥៣៥កន្លែង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner