កូវីដ៖ ហ្វីលីពីន​ហាមមិនឲ្យ​អ្នកមកពី​ថៃ​និង​ម៉ាឡេស៊ី​ ​ចូល​ប្រទេស​ ​

ហ្វីលីពីន​នឹង​ដាក់​បំរាម​មិន​ឲ្យ​មាន​អ្នកដំណើរ​មកពី​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី​ចូល​មក​ប្រទេស​ខ្លួន​ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​ ​បញ្ជាក់​នា​ថ្ងៃ​ទី​២​៤​ ​កក្កដា​ ​២​០​២​១​នេះ​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ CN​A​។​ ​ផ្អែក​តាម​ប្រភព​នេះ​ ​អ្នកនាំពាក្យ​ ​Harry​ Roqu​e​ ​ថា​ ​ការ​រឹត​បន្តឹង​នេះ​នឹង​ចាប់ផ្តើម​មាន​ប្រសិទ្ធ​ភាព​ ​ចាប់ពី​ថ្ងៃអាទិត្យ​ ​ស្អែកនេះ​តទៅ​ ​ហើយ​បន្ត​មាន​ស​ពុល​ភាព​ដល់​ចុងខែ​កក្កដា​។​

​ជា​ការ​កត់​សម្គាល់​ថា​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ថៃ​និង​ម៉ាឡេស៊ី​មានការ​ឆ្លង​រាលដាល​ខ្លាំង​ ​១​ថ្ងៃ​ៗ​ ​ឆ្លង​ជាង​១​ម៉ឺន​នាក់​ ​សម្រាប់​ប្រទេស​ទាំងពីរ​ ​ក្នុង​នោះ​ថៃ​ ​មាន​ឆ្លង​ជិត​១​៥​០​០​០​នាក់​ ​ពេលខ្លះ​ ​រីឯ​ម៉ាឡេស៊ី​វិញ​ ​ឆ្លង​ជាង​១​៥​០​០​០​នាក់​ក៏មាន​ដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​សិង្ហបុរី​មួយ​នេះ​ក៏បាន​ចេញផ្សាយ​ដែរ​ថា​ ​កន្លងមក​ ​ហ្វីលីពីន​ក៏​ហាម​អ្នកដំណើរ​មកពី​ប្រទេស​ផ្សេងៗ​ដែរ​ ​មាន​៨​ប្រទេស​ហើយ​ ​រួម​មាន​ទាំង​ឥណ្ឌូ​នេ​ស៊ី​ ​និង​ឥណ្ឌា​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner