ថៃ​៖​ ​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ច្រើន​ ​ដល់​ថ្នាក់​បាក់​រលំ​នៃ​បច្ឆា​បូជាសព​

ទីភ្នាក់ងារ​ព័ត៌មាន​ថៃ​ ​T​h​e​ N​ar​ion​ ​បាន​ចេញផ្សាយ​ពី​រូបភាព​ការ​ប្រេះ​បាក់​រលំ​នៃ​បច្ឆា​បូជាសព​ ​នៅ​ក្នុង​វត្ត​ ​Bang​ N​am​ C​h​on ​កាលពី​នៅ​ថ្ងៃសុក្រ​ ​ទី​២​៣​ ​ខែ​កក្កដា​ឆ្នាំ​២​០​២​១​នេះ​។​

​T​h​e​ ​Nation​ថា​ ​រូបថត​នោះ​បាន​បង្ហាញ​ពី​ការ​ប្រេះ​បែក​បច្ឆា​បូជាសព​ ​ហើយ​បំពង់ផ្សែង​បាន​បាក់​រលំ​។​ ​បច្ឆា​បូជាសព​នេះ​ ​ត្រូវ​បាន​ប្រើប្រាស់​អស់​រយៈពេល​ ​២​៥​ ​ឆ្នាំ​មក​ហើយ​ដោយ​ជាមធ្យម​បូជា​សាកសព​ចំនួន​ ​៣​ ​ជា​រៀងរាល់ថ្ងៃ​។​

​ប្រភព​បន្ត​ថា​ ​ថ្មីៗ​នេះ​សាកសព​នៃ​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​បាន​កើន​ឡើងជា​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ ​ហើយ​ត្រូវ​បូជា​ជាប់​ជាប្រចាំ​ ​នៅកន្លែង​បូជាសព​នេះ​ ​ទើប​បណ្តាល​ឱ្យ​ប្រេះ​បាក់​រលំ​តែម្តង​។​ ចៅអធិការ​វត្ត​ ​ថា​នឹង​សាងសង់​បច្ឆា​បូ​ជាថ្មី​ចំនួន​ ​២​ ​កន្លែង​ទៀត។

គួរបញ្ជាក់ថា ថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ប្រចាំថ្ងៃ ចន្លោះពីជិត១០០ដល់ជាង១០០នាក់ មួយរយៈចុងក្រោយនេះ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner