បាតុករ​រាប់​ពាន់​ធ្វើ​ការ​តវ៉ា​នៅ​ជុំវិញ​ពិភពលោក​ ខណៈ​កំហឹង​ផ្ទុះ​ឡើង​ជុំវិញ​វិធានការណ៍​រឹត​បន្តឹង​ជំងឺ​កូវីដ១៩​

មឹង​ ច័ន្ទ​សុម៉ា​នីតា​

បារាំង៖ មនុស្ស​រាប់ពាន់​នាក់​នៅ​បណ្ដា​ប្រទេស​ជាច្រើន​រួម​ទាំង​បារាំង​និង​ អ៊ីតាលី​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ១៩​ ដោយ​ការ​ប៉ះទង្គិច​បាន​ឈាន​ដល់​ប៉ូលិស​បារាំង​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​កាណុង​បាញ់​ទឹក​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​រដ្ឋធានី​ប៉ារីស​។

នៅ​ប្រទេស​បារាំង​ មាន​មនុស្ស​ប្រមាណ ​១៦០.០០០ នាក់​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដើម្បី​ធ្វើការ​តវ៉ា​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​គំនិត​ផ្ដួច​ផ្ដើម​ប័ណ្ណ​សុខភាព​របស់​លោក​អេម៉ាញូអែល​ ម៉ាក្រុន​ ដែល​នឹង​កាត់​បន្ថយ​លទ្ធភាព​ចូល​ទៅកាន់​ ភោជនីយដ្ឋាន​ និង​កន្លែង​សាធារណៈ​ប្រជាជន​មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។

ក្រុម​បាតុករ​បាន​ស្រែក​ថា​«សេរីភាព ​សេរីភាព​» ដោយ​កាន់​ខិត្តប័ណ្ណ​ សម្រាប់​រិះគន់​លោក​ម៉ាក្រូន​ដោយ​សរសេរ​ថា​ «ម៉ាក្រូន មេដឹកនាំ​ផ្ដាច់​ការ​» «ក្រុម​ហ៊ុន​ឱសថ​ធំ​រារាំង​សេរីភាព​» ឬ «​និយាយ​ថា​ទេ​ចំពោះ​ប័ណ្ណ​នៃ​ភាព​អាម៉ាស់​»។

វិធានការណ៍​ស្រដៀង​គ្នា​ទៅ​នឹង​ប័ណ្ណ​សុខភាព​របស់​លោក​ម៉ាក្រូន​គឺ​វិធានការណ៍​ «ប័ណ្ណ​បៃតង​» ​បាន​ធ្វើ​ឱ្យ​បាតុករ​ ខឹង​សម្បារ​នៅ​ទូទាំង​ប្រទេស​អ៊ីតាលី។​ ប័ណ្ណ​បៃតង​នេះ​នឹង​ត្រូវ​ការ​ជាចាំបាច់​ ចាប់ពី​ដើមខែ​ក្រោយ​ទៅ ដើម្បី​បរិភោគ​នៅ​ភោជនីយដ្ឋាន​ និង​ដើម្បី​ទស្សនា​នៅ​ក្នុង​រោងកុន​ជាដើម។

មនុស្ស​រាប់ពាន់​នាក់​ក៏បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡុងដុង​ផង​ដែរ​ ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​ពិពណ៌នា​ថា​ជា​ការ​លុប​បំបាត់​នៃ​សិទ្ធ​សេរីភាពស៊ីវិល​របស់​ពួក​គេ។​ ក្រុម​បាតុករ​បាន​និយាយ​ថា​ កម្មវិធី​តាមដាន​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ គឺ​កំពុង​ដាក់​កម្រិត​លើ​ចលនា​ និង​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​អង់គ្លេស​ ដោយ​តាម​រយៈ​កម្មវិធី​នេះ ​មនុស្ស​ជាង ៦០ ម៉ឺន​នាក់​ ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​ដាក់​ ខ្លួន​ដាច់ដោយឡែក​ពី​អ្នក​ដទៃ​ក្នុង​ពេល​តែមួយ​សប្ដាហ៍​ក្នុង​ខែ​នេះ​។

មុន​នេះ​ក្រុម​បាតុករ​ រាប់​សិប​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ការ​ដង្ហែក្បួន​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​ទី​ក្រុង​ស៊ីដនី​ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី។​ ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ បាន​ហៅ​ការ​តវ៉ា​នេះ​ថា​ជា​ការ​ប្រមូល​ផ្តុំ​ដើម្បី​ទាមទារ​​ «សេរីភាព»​។

លោកស្រី​ Heidi Larson សាស្ត្រាចារ្យ​ផ្នែក​នរវិទ្យា​ ហានិភ័យ​ និង​វិទ្យាសាស្ត្រ​ការ​សម្រេច​ចិត្ត នៃ​ដេប៉ាដឺម៉ង់​រោគ​រាតត្បាត​របស់​សាលា​អនាម័យ និង​វេជ្ជសាស្ត្រ​ត្រូពិក​ក្រុង​ឡុងដុង​ បាន​ប្រាប់​អា Al Jazeera ថា​ប័ណ្ណ​សុខភាព​បែប​នេះ​ គឺ​ជា​ការ​សម​ហេតុផល និង ត្រឹមត្រូវ។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា​«ហើយ​ជា​ការ​ហួស​ចិត្ត​ចំពោះ​អ្នក​ដែល​ចង់​បាន​សេរីភាព ការ​ចាក់​វ៉ាក់សាំង​អាច​ផ្ដល់​សេរីភាព​ផ្សេង​ទៀត​សម្រាប់​ពួកគេ​»​។

ប្រភព៖

Thousands protest amid global anger against COVID restrictions

https://www.aljazeera.com/news/2021/7/24/protesters-against-covid-restrictions-clash-with-police-in-paris

Coronavirus: Thousands protest against restrictions across Europe

https://www.dw.com/en/coronavirus-thousands-protest-against-restrictions-across-europe/a-58627841

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner