រដ្ឋបាល​ Biden ផ្តល់​ថវិកាសង្គ្រោះ​បន្ទាន់ចំនួន​១០០ លានដុល្លារសម្រា​ប់​ជនភៀស​ខ្លួន​អាហ្វហ្គានី​ស្ថាន​

សៅ សម្ភស្ស

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃ សុក្រសប្ដាហ៌មុន​ បាន​ផ្តល់ថវិការហូតដល់ទៅ ១០០ លានដុល្លារ​ពី​មូលនិធិបន្ទាន់ ដើម្បីជាថវិការសង្គ្រោះបន្ទាន់​សម្រាប់ជនភៀសខ្លួននៅ​អាហ្វហ្គានីស្ថាន​ ក្នុង​នោះ​រួម​មាន​ទាំង ​​អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេ​ស​អាហ្គានីស្ថានផងដែរ​។

រដ្ឋាបាលដដែលនេះ ក៏បាន​​ផ្តល់ប្រាក់ ២០០ លានដុល្លារលើសេវាកម្ម និងអត្ថបទ​ពី​សារពើភ័ណ្ឌ​រប​ស់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បី​បំពេញនូវតម្រូវការដូចគ្នា។ សហរដ្ឋអាមេរិក កំពុ​ងត្រៀម​ ជម្លៀសអ្ន​កដាក់ពាក្យសុំអាហ្វហ្គានីស្ថានរាប់ពា​ន់នាក់ ​​សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ពិសេស (SIVs) ដែលកំពុង​ប្រថុយនឹងការសងសឹកពីក្រុមបះបោរតាលីបង់ ពីព្រោះពួក​គេបានធ្វើការ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

ការជម្លៀស​ដំបូង ត្រូវ​បានគេរំពឹងថា នឹងត្រូវបញ្ជូនទៅឱ្យ​ឆ្ងាយនៅចុងខែនេះ ពោល​គឺ​ទៅ​បន្ទាយ Fort Lee ដែ​លជាមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅរដ្ឋ Virginia ដែលពួកគេ​នឹងរង់ចាំដំណើរការ​ចុងក្រោយ​នៃ​ការ​ដាក់ពាក្យសុំទិដ្ឋាការរបស់​ពួកគេ។

មន្ទីរប៉ង់តាហ្គោន បាននិយាយកាលពីថ្ងៃ ចន្ទ ថា ជនជាតិអាហ្វហ្គានីស្ថាន​ជាង ២៥០០ នាក់ អាចត្រូវ​បានគេ​នាំទៅកាន់​ទីតាំងនោះដែលមានចម្ងាយ​ប្រហែល ៤៨ គីឡូម៉ែត្រខាងត្បូងទីក្រុ​ងរីម៉ុន។

រដ្ឋបាលលោក Biden  កំពុងពិនិត្យមើលឡើងវិញនូវកន្លែងផ្សេងទៀត​នៅ សហរដ្ឋអាមេរិក​  និង​នៅប​រទេស ដែ​​លអ្នកដាក់ពាក្យសុំទិដ្ឋិការ SIV និង​គ្រួសារ អាចទទួលបានកន្លែងស្នាក់នៅ។ ទិដ្ឋិការ​ SIVs អាច​ប្រើ​បាន​សម្រាប់ជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការជាអ្នកបកប្រែ ឬ នៅក្នុងការងារ​ផ្សេង​ទៀត​ សម្រាប់​រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ទា​ប់ពីការលុកលុយដែល​ដឹកនាំ ដោយ​សហរដ្ឋអាមេរិកនៅឆ្នាំ ២០០១ ។

ប្រភព៖

Biden Authorizes $100 Million in Emergency Funds for Afghan Refugees

https://www.voanews.com/us-afghanistan-troop-withdrawal/biden-authorizes-100-million-emergency-funds-afghan-refugees

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner