រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី តាហ្ស៊ីគីស្ថាន ពិភាក្សាគ្នាដើម្បីឆ្លើយតបនឹងហានិភ័យនៃជម្លោះនៅអាហ្វហ្គានីស្ថាន

ហួន ឌីណា

ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី  TASS បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងសមភាគីតាហ្ស៊ីគីស្ថានលោក Sherali Mirzo កាលថ្ងៃសៅរ៍ទី ២៤ កក្កដា បានពិភាក្សាគ្នាពីវិធានការរួម ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ពួកតាលីបង់ ក្នុងតំបន់ព្រំដែនតាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន។

តាមរយៈនេះ ប្រទេសរុស្ស៊ីបានសន្យាថានឹងជួយសម្ព័ន្ធមិត្តតាហ្ស៊ីគីស្ថានរបស់ខ្លួន ដើម្បីសាងសង់ប៉ុស្តិ៍ថ្មីមួយនៅតាមព្រំដែន ស្របពេលជម្លោះក្នុងប្រទេសអាហ្វហ្គានីស្ថានកាន់តែអាក្រក់ៗ ក្រោយពេលដែលកងទ័ពបរទេសដឹកនាំដោយសហរដ្ឋអាមេរិកចាប់ផ្ដើមដកចេញបន្ទាប់ពីអន្តរាគមន៍អស់រយៈពេល ២០ ឆ្នាំ។

កាលពីដើមខែកក្កដានេះ ទាហានអាហ្វហ្គានីស្ថានរាប់រយនាក់ បានឆ្លងកាត់ព្រំដែនចូលប្រទេសតាហ្ស៊ីគីស្ថាន ដើម្បីដកថយពីការវាយលុករបស់ក្រុមឧទ្ទាមតាលីបង់។ តាហ្ស៊ីគីស្ថាន ក្រោយមកក៏បានបញ្ជូនទាហានទាំងនេះឱ្យត្រឡប់ទៅវិញតាមរយៈការរៀបចំជើងហោះហើរពិសេសរបស់រដ្ឋាភិបាលក្រុងកាប៊ុល។ 

ប្រទេសរុស្សី តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ដែលជារដ្ឋអាស៊ីកណ្តាលមួយទៀតមានព្រំដែនជាប់អាហ្វហ្គានីស្ថាន នឹងធ្វើសមយុទ្ធយោធារួមគ្នានៅជិតព្រំដែនតាហ្ស៊ីគីស្ថាន-អាហ្វហ្គានីស្ថាននៅខែក្រោយ។ ក្រុងម៉ូស្គូ ក៏បានចាប់ផ្តើមជញ្ជូនសម្ភារសឹកទៅមូលដ្ឋានទ័ពរបស់ខ្លួនក្នុងប្រទេសនេះផងដែរ។

ប្រភព៖

1. Russian, Tajik defence ministers discuss response to Afghan conflict risks https://www.reuters.com/world/russian-tajik-defence-ministers-discuss-response-afghan-conflict-risks-tass-2021-07-24/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner