សហរដ្ឋអាមេរិកកំពុងពិចារណាធ្វើការបង្ក្រាបលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅចិន

មឹង ច័ន្ទសុម៉ានីតា

សហរដ្ឋអាមេរិកកំពុងពិចារណា ក្នុងការបង្ក្រាបការលក់ប្រេងរបស់អ៊ីរ៉ង់ទៅឱ្យប្រទេសចិន ខណៈពួកគេត្រៀមសម្រាប់ករណីដែលក្រុង​តេហេរ៉ង់​អាចមិនវិលត្រឡប់ទៅរកការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញបន្ទាប់ពីប្រធានាធិបតីអភិរក្សនិយមចូលកាន់តំណែង នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកម្នាក់។

មន្ត្រីរូបនេះបាន និយាយថាក្រុងវ៉ាស៊ីនតោនបានប្រាប់ទីក្រុងប៉េកាំង កាលពីដើមឆ្នាំនេះថាគោលបំណងសំខាន់​របស់ខ្លួនគឺដើម្បីស្ដារការអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ហើយបើសិនធ្វើទាន់ពេលវេលា ពួកគេមិនចាំបាច់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ជុំវិញការរំលោភការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងអ៊ីរ៉ង់។

ជំហររបស់ក្រុងតេហេរ៉ង់ គឺកំពុងប្រែប្រួលដោយសារភាពមិនប្រាកដប្រជាអំពីពេលដែលអ៊ីរ៉ង់អាចនឹងបន្តកិច្ចពិភាក្សានៅទីក្រុង វីយ៉ែនណា និងថាតើប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Ebrahim Raisi មានឆន្ទៈដោះស្រាយបញ្ហាបែបណា។ មន្ត្រីសហរដ្ឋអាមេរិកដែលបាននិយាយ ក្នុងលក្ខខណ្ឌអនាមិកបាននិយាយថាអ៊ីរ៉ង់ និយាយថាខ្លួននឹងបន្តការចរចាទៀតទេ ដរាបណាលោក Raisi ចូលកាន់តំណែងបានពេញលេញ។

មន្ត្រីរូបនេះបានប្រាប់សារព័ត៌មាន Reuters នៅសប្ដាហ៍នេះថា៖ «ប្រសិនបើយើងត្រលប់ទៅ កិច្ចព្រមព្រៀង JCPOA (Joint Comprehensive Plan of Action ) វិញនោះគឺគ្មានហេតុផលណាដែលយើងនឹងដាក់ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើក្រុមហ៊ុនណាដែលនាំចូលប្រេងពីអ៊ីរ៉ង់នោះទេ»។

ក្រុមហ៊ុនចម្រាញ់ប្រេងចិន គឺជាអ្នកនាំចូលប្រេងពីអ៊ីរ៉ង់ធំជាងគេ។ យោងតាមក្រុមហ៊ុន ស៊ើបការណ៍ទិន្នន័យ Kpler បានឱ្យដឹងថា ប្រទេសចិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់ជាមធ្យមចន្លោះពី ៤០០,០០០ ទៅ ៦៥០,០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំនេះ ។

ប្រភព៖

U.S. mulls crackdown on Chinese imports of Iranian oil

https://www.reuters.com/business/energy/us-weighs-crackdown-chinas-import-iranian-oil-2021-07-23/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner