សមាជិកសភាអាមេរិកជំរុញឱ្យគណកម្មការពន្យាព្រឹត្តិការណ៍អូឡាំពិកប៉េកាំងរដូវរងារឆ្នាំ ២០២២

សៅ សម្ភស្ស

ក្រុមសមាជិកសភាទ្វេភាគីអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៌មុន បានអំពាវនាវ ឱ្យគណៈកម្មាធិការអូឡាំពិក អន្តរជាតិ ពន្យារព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅទីក្រុងប៉េកាំងទៅឆ្នាំ ២០២២ និងផ្លាស់ប្តូរទីតាំងព្រឹត្តិការណ៍នេះ លើកលែងតែប្រទេសចិនបញ្ចប់នូវអ្វី ដែលសហរដ្ឋអាមេរិកយល់ថាជាអំពើប្រល័យពូជសាសន៍ ដែលកំពុងបន្តប្រឆាំងនឹងអ៊ុយហ្គួរ និងក្រុមជនជាតិភាគតិចមូស្លីមដទៃទៀត។

សមាជិកសភា ដែលជាសមាជិកគណៈកម្មការទាំងអស់នៃគណៈកម្មការសភាប្រតិបត្តិស្តីពីប្រទេសចិនបាននិយាយថា៖ « យើងមិនបានឃើញកិច្ចខិតខំប្រឹងប្រែងណាមួយរបស់គណកម្មការរៀបចំកីឡាអូឡាំពិក IOC ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលចិនឱ្យផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួននោះទេ»។

ប្រភពដដែលបានបន្តថា៖ «គណកម្មការ IOC  កំពុងដើរលើផ្លូវដ៏ងងឹតមួយ ដែលធ្វើធូរលុងដាក់រដ្ឋាភិបាលម្ចាស់ផ្ទះអូឡាំពិក»។

ប្រភពដដែលបានបន្តទៀតថា គណកម្មការ IOC មានសមត្ថភាពក្នុងការពន្យារពេលកីឡាអូឡាំពិក ដោយសារព្រឹត្តិការណ៍អូឡាំពិកតូក្យូរដូវក្តៅឆ្នាំ ២០២០ នៅប្រទេសជប៉ុនត្រូវបានពន្យារពេល ៤ ខែពីការព្រៀងទុក ដែលតែនឹងអនុញ្ញាតឱ្យប្រារព្ធនាឆ្នាំនេះ។

គណកម្មការ IOC មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែគណកម្មការនេះធ្លាប់បាននិយាយថា ការសម្រេចដូចនេះ ក៏នៅតែមិនអាចដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសចិន មុនព្រឹត្តិការណ៍កីឡា ដែលគ្រោងធ្វើនៅខែ កុម្ភៈ ដែរ។

ប្រភព៖

U.S. lawmakers urge IOC to delay or move China’s 2022 Winter Olympics

https://www.reuters.com/lifestyle/sports/us-lawmakers-urge-ioc-delay-or-move-chinas-2022-winter-olympics-2021-07-23/?taid=60fb7d84cb4037000146ba79&utm_campaign=trueAnthem:+Trending+Content&utm_medium=trueAnthem&utm_source=twitter

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner