G20 បរាជ័យក្នុងការយល់ព្រមលើកិច្ចពីភាក្សាស្តីពីអាកាសធាតុ

សុខ ស្រីលុច

រដ្ឋមន្រ្តីថាមពល និងបរិស្ថានមកពីក្រុមប្រទេសអ្នកមាន ២០ បានបរាជ័យក្នុងការឯកភាពលើការប្តេជ្ញាចិត្តផ្លាស់ប្តូរអាកាសធាតុសំខាន់ៗនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ។

តាមការស្រង់សម្តីរបស់សារព័ត៌មាន Reuters លោក Roberto Cingolani ដែលជាប្រធាននៃកិច្ចប្រជុំនេះបាននិយាយថា ប្រទេសខ្លះចង់កាត់បន្ថយរយៈពេលដែលតម្រូវអោយមានការកើនឡើងកម្តៅត្រឹម ១,៥ អង្សារក្នុងរយៈពេលមួយទស្សវត្សរ៍ដែលមានក្នុងកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស ប៉ុន្តែប្រទេសដទៃទៀតដែលមានសេដ្ឋកិច្ចផ្អែកលើកាបូនច្រើនចង់រក្សាកិច្ចព្រមព្រៀងដែលមានហើយ។

លោក Cingolani បាននិយាយថាក្រុមប្រទេស G20 មិនបានព្រមព្រៀងលើហិរញ្ញប្បទានថ្មីនោះទេ ប៉ុន្តែបាននិយាយបន្ថែមថា ប្រទេសអ៊ីតាលីនឹងបង្កើនហិរញ្ញប្បទានផ្ទាល់ខ្លួនសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍរ៉ូមនៅខែតុលា។

https://www.reuters.com/world/g20-loath-commit-climate-meeting-tussle-over-carbon-wording-2021-07-23/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner