អាមេរិកកំពុងពិចារណាបង្ក្រាបការលក់ប្រេងរបស់អ៊ីរ៉ង់ទៅឱ្យចិន

អត្ថបទដោយ៖
AMS OneMinute

អាមេរិកកំពុងពិចារណាបង្ក្រាបការលក់ប្រេងរបស់អ៊ីរ៉ង់ទៅឱ្យចិន ខណៈពួកគេត្រៀមសម្រាប់ករណីដែលក្រុងតេហេរ៉ង់អាចមិនវិលត្រឡប់ទៅរកការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ។ នេះបើតាម Reuters ថ្ងៃទី២៣ កក្កដា។

អាមេរិកចង់ស្ដារការអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ហើយបើសិនធ្វើទាន់ពេលវេលា ពួកគេមិនចាំបាច់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ជុំវិញការរំលោភការដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រេងអ៉ីរ៉ង់ឡើយ។

ជំហររបស់ក្រុងតេហេរ៉ង់ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ថាតើប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Ebrahim Raisi មានឆន្ទៈដោះស្រាយបញ្ហាបែបណា ខណៈអ៉ីរ៉ង់បាននិយាយថាខ្លួននឹងបន្តការចរចាទៀតទេ ដរាបណាលោក Raisi ចូលកាន់តំណែងបានពេញលេញ។

ក្រុមហ៊ុនចម្រាញ់ប្រេងចិន គឺជាអ្នកនាំចូលប្រេងពីអ៉ីរ៉ង់ធំជាងគេ ជាមធ្យមចន្លោះពី ៤០០.០០០-៦៥០.០០០បារ៉ែលក្នុងមួយថ្ងៃ។

ប្រភព៖ Reuters

ads banner