ឥណ្ឌារកឃើញករណីជំងឺផ្សិតខ្មៅ ជាង ៤៥.០០០ករណីក្នុងរយៈពេល ២ខែចុងក្រោយនេះ ដោយក្នុងនោះជាង ៤.២០០នាក់បានស្លាប់

អត្ថបទដោយ៖
AMS OneMinute

ករណីឆ្លងដ៏កម្រនេះ ទើបតែផ្ទុះឡើងកំឡុងពេលរីករាលដាលជំងឺកូវីដ១៩នេះ ពោលគឺកើតលើអ្នកជំងឺដែលជាសះស្បើយពីកូវីដ១៩។ ជំងឺនេះធ្វើឱ្យមានពងបែក ហើម និងដំបៅ។

ជំងឺនេះកើតមកពីពពួកផ្សិត mucormycetes ហើយឆ្លងនៅពេលប្រព័ន្ធភាពស៊ាំរបស់បុគ្គលនោះ ចុះខ្សោយ។ ការប្រើប្រាស់ថ្នាំ steroids ច្រើនពេកក្នុងការព្យាបាលកូវីដ១៩ ក៏បានកាត់បន្ថយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ។

ដោយឡែក ជំងឺទឹកនោមផ្អែម ជាលក្ខខណ្ឌល្អឥតខ្ចោះសម្រាប់ផ្សិតទាំងនេះរស់នៅ។ គិតត្រឹមឆ្នាំ២០១៩ ឥណ្ឌាមានប្រជាជនយ៉ាងហោច ៧៧ ឭលាននាក់ មានជំងឺទឹកនោមផ្អែម។

ករណីជំងឺផ្សិតខ្មៅមួយចំនួនតូច ត្រូវបានគេរកឃើញនៅ នេប៉ាល់ អាហ្វហ្គានីស្ថាន អេហ្ស៊ីប និងអូម៉ង់។

ប្រភព៖ CNN

ads banner