រថយន្តបែនដឹកថ្មរ៉េចង្កូតឡើងសួនទ្រូងផ្លូវ២១៧ បុករះកូនឈើនឹងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ  ៖  បុរសម្នាក់បានបេីករថយន្តបែនដឹកថ្មក្នុងល្បឿនលឿន  និងខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតឡើងសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបាក់អស់មួយដើមនឹងកូនឈើ៣ដើមរងការខូចខាតយ៉ាងដណំ  សំណាងមិនបង្កឲ្យមានអ្នករងរបួស  ។
  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង៥  នឹង៤០នាទីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
 យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្មមួយគ្រឿងម៉ាកHINO  ពណ៌ស  ពាក់ស្លាកលេខAT21-3-1878 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅឆ្វេងដៃឡើងលើសួនបុកបង្គោលភ្លើងបាក់អស់មួយដើមនឹងកូនឈើ៣ដើមខូចខាតយ៉ាងដំណំ  ឯរថយន្តបង្កបានឆ្លងទៅផ្លូវម្ខាងទៀត សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

  ក្រោយកើតហេតុ  កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិត្យដល់ទីតាំងកើតហេតុ  ដោយឃើញថារងការខូចខាតទ្រព្យសម្បត្តិសាធារណៈ  ក៏សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលព្រែកកំពឹស  រងចាំធ្វើការដោះស្រាយតាមនីតិវិធី  ៕  ដោយ  ៖ ជីម ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner