ខេត្តស្វាយរៀង ឆ្លងថ្មី៨៨នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៨នាក់ និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ 

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៨នាក់នោះ រួមមាន២៧នាក់ជាកម្មកររោងចក្រ, ២២នាក់រក ឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ២១នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមានស្ត្រី២នាក់អាយុ៧៦និង៧៣ឆ្នាំក្នុងស្រុក កំពង់រោទិ៍, និងស្ត្រីអាយុ៥៦ឆ្នាំនិងបុរសអាយុ៦៥ឆ្នាំរស់នៅក្រុងបាវិត។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៥២៨នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៦៤៩នាក់ និងមានអ្នកស្លាប់សរុបចំនួ៧៧ នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner