ខេត្តកំពង់ចាម ឆ្លងថ្មី៥០នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥០នាក់ និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅ ក្រុងកំពង់ចាម៥នាក់, ស្រុកកំពង់ សៀម៤នាក់, ស្រុកកងមាស៥នាក់, ស្រុកចំការលើ៤នាក់, ស្រុកជើងព្រៃ៤នាក់, ស្រុកបាធាយ២នាក់, ស្រុកព្រៃ ឈរ៦នាក់, ស្រុកស្ទឹងត្រង់១៣នាក់, ស្រុកស្រីសន្ធរ២នាក់ ,មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីខេត្តក្រចេះម្នាក់ និងខេត្តត្បូងឃ្មុំ ២នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ ទាំង៤នាក់រួមមានទី១ ស្ត្រីជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៃស្រុកកំពង់សៀម, ទី២ បុរសខ្មែរឥស្លាម អាយុ ៧០ឆ្នាំ នៃស្រុកស្ទឹងត្រង់, ទី៣ ស្ត្រីអាយុ៥៩ឆ្នាំ នៃស្រុកជើងព្រៃ និងទី៤ ស្ត្រីអាយុ ១៩ឆ្នាំ នៃស្រុកអូររាំងឪ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner