អប្សរាព្រឹកនេះ ៣១ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1      សម្ដេចតេជោ ហ៊ុន សែន វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយ របស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជា ៕ …ឃ្លីប…

L2      រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការសកម្មភាព សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ៕ …អានផ្ទាល់…

L3      ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានលោកជំទាវ ពេជ ចន្ទមុន្នី ប្រធាន ៕ …ឃ្លីប…

D6     រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ពីផែនការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ជាមួយការអំពាវនាវឱ្យយកចិត្តទុកដាក់ទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩៕…អានផ្ទាល់ (Page)

V3      វីដេអូ “សូមអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាល រស់នៅខេត្តរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង នាំកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ អាយុក្រោម ១៨ ឆ្នាំ មកទទួលវ៉ាក់សាំងនៅតាមមូលដ្ឋានសុខាភិបាល តាមការណែនាំរបស់ អាជ្ញាធរ​ភូមិ-ឃុំ សង្កាត់ ស្ម័គ្រចិត្តដោយឥតគិតថ្លៃ។”…ឃ្លីប…

BH1   ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកទ្បើងថា ក្នុងទិដ្ឋភាព នយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ៕ …ឃ្លីប…

D7     គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បញ្ជាក់ថា ក្រោយផ្ទៀងផ្ទាត់ឡើងវិញ មិនមានកំហុសណាមួយពាក់ព័ន្ធនឹងលទ្ធផល នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុងបូកគោក នោះឡើយ៕…អានផ្ទាល់ (Page)

V6      ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ានពីថ្ងៃទី២-៦ ខែសីហា៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

Z1      ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញរថយន្តអស់ចំនួន២៣គ្រឿង និងស្លាប់ជីវិតមនុស្សម្នាក់៕…អានផ្ទាល់ (ដោយ៖ភារ៉ា)

SB1   អាជ្ញាធរខណ្ឌទាំង១៤ ចុះអប់រំផ្សព្វផ្សាយ សេចក្តីសំរេច របស់រដ្ឋបាលរាជធានី ព្រមៗគ្នាជុំវិញបិទបម្រាមគោចរ ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ ៕ …ឃ្លីប…

ខេត្តសៀមរាប

V5      អាជ្ញាធរសង្កាត់គោកចកបានគាំទ្រការកំណត់តំបន់ “លឿងទុំ” ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕…

          លោក ស៊ាន សុផាត រាយការណ៍…តាមទូរស័ព្ទ…

ខេត្តបាត់ដំបង

D2     អាជ្ញាធរខេត្តបាត់ដំបង កំពុងធ្វើការសិក្សា និងពិចារណា ទៅលើស្រុក-ក្រុងចំនួន០៤ក្នុងខេត្ត ដើម្បីកំណត់នូវតំបន់ក្រហម ដែលកំពុងប្រឈមពីការឆ្លងរីករាលដាលពីជំងឺកូវីដ-19 នៅក្នុងសហគមន៍៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

ខេត្តព្រះសីហនុ

D3     អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងរីហ្សត ដែលបានផ្តល់កន្លែងស្នាក់នៅ សម្រាប់ក្រុមគ្រូពេទ្យទំាងអស់ ក្នុងបេសកកម្មចាក់វ៉ាក់សាំងជូនពលរដ្ឋ៕…អ្នកនាង រ័ត្ន ចរិយា …ឃ្លីប…

D10    អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងទីតាំងម៉ាស្សា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៕…អានផ្ទាល់ (ដោយ៖សា វ៉ុន)

ខេត្តកំពត

BH2   អាជ្ញាធរ​ខេត្តកំពត សម្រេច​បិទផ្សារ​កំពង់ត្រាច​ បណ្ដោះអាសន្ន​ ខណៈ​អាជីវក​រ ចេញ​មក​ល​ក់កកកុញលើ​ចិញ្ចើម​ផ្លូវ​ ៕ …អានផ្ទាល់…

ខេត្តបន្ទាយមានជ័យ

D5     ជនជាតិថៃចំនួន ៧នាក់ លួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងចម្រុះឃាត់ខ្លួន៕…អានផ្ទាល់ (ដោយ៖ គន្ធា)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបាត់ដំបង

D13    ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង កំពុងចាប់ផ្តើមជន់ហក់ឡើងបន្តិចនៅថ្ងៃនេះ ហើយវានិងបន្តជន់ឡើងថែមទៀត ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

ខេត្តបន្ទាយមានជ័យ

D11    កងកម្លាំងប្រចាំការនៅព្រំប្រទល់ រវាងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ទទួលនូវគ្រឿងបរិភោគ ពីក្រុមកាងារចុះជួយស្រុកថ្មពួក ។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

ខេត្តឧត្ដរមានជ័យ

D12    អជ្ញាធរខេត្តឧត្ដរមានជ័យ សម្រេចបិទច្រកតាមបន្ទាត់ព្រំដែន កម្ពុជា – ថៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) ៕…អានផ្ទាល់

ខេត្តកំពង់ឆ្នំាង

BH3   រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបើកឱ្យដំណើរការលក់ដូរ ក្នុងផ្សារលើឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេល២០ថ្ងៃ ដោយសារមានអាជីវករ ឆ្លងកូវីត១៩ នៅក្នុងក្រុងកំពង់ឆ្នាំង ៕                  …អានផ្ទាល់…

ខេត្តពោធិ៍សាត់

BH4   ប្រជាពលរដ្ឋ ​ខេត្តពោធិ៍សាត់ ​គាំទ្រ​​ចំពោះ​សេចក្ដីសម្រេច ​របស់​រាជរដ្ឋាភិបាល និង​ការ​អនុវត្ត​ផ្ទាល់ ​របស់​ថ្នាក់ដឹកនាំ​ខេត្ត ហើយ​ពួក​គាត់​រីករាយ ​និង​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល ​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វី​ដ​១៩ ៕ …អានផ្ទាល់…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ធំ

D8     សម្ដេចតេជោហ៊ុន សែន ផ្តល់អង្ករ៤២៣០គីឡូក្រាម ឃីត១៤១បញ្ចប់ សម្រាប់ចែកជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច ៕…លោក ប៊ុន រដ្ឋា …ឃ្លីប…

ខេត្តស្ទឹងត្រែង

D1     សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំខេត្ត ប្រគេនទេយ្យវត្ថុទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួនវត្តទាំង២៧ ក្នុងស្រុកថាឡាបរិវ៉ាត់៕…លោក ដេង ម៉ាវិន …ឃ្លីប…

ខេត្តបន្ទាយមានជ័យ

D4     អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់ស្បៀងអាហារ និងថវិកាជូនដល់កងកម្លាំងទំាង៣ប្រភេទ ក្នុងយុទ្ធនាការចាក់វ៉ាក់ សាំងជូន ប្រជាពលរដ្ឋ ៕…អានផ្ទាល់ (ដោយ៖ គន្ធា)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R85    ទីផ្សារផាមួងថមថយព្រោះកូវីដ តែអ្នកត្បាញមិនបោះបង់ព្រោះជាមុខរបរប្រចាំតំបន់

អ្នកស្រី ឡន សុម៉ាឡា អ្នកត្បាញផាមួង នៅឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រាប់ថា ដោយសារតែស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា​មិនទាន់បានថមថយ ដូច្នេះទីផ្សារផាមួងក៏មិនទាន់ផ្តល់សញ្ញាអំណោយផលនៅឡើយ ។ ទោះយ៉ាងណា ចំពោះអ្នកស្រីផ្ទាល់ ក៏ដូចជា អ្នកប្រកបរបរត្បាញផាមួងនៅក្នុងតំបន់ព្រែកលួងទាំងអស់ នឹងមិន​បោះបង់ចោលនូវមុខរបរប្រចាំតំបន់នេះឡើយ ។…ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner