Khmer Insider – S01E10 – ផ្ទះបាយស្រួយៗ

អត្ថបទដោយ៖
AMS

ស្រួយៗ អាចដឹងជាសាមញ្ញថា ជាប្រភេទអាហារដែលចំអិនក្តៅៗ ស្រួយៗ ឆ្ងាញ់ និងចង់ទទួលទាន។ ដូច្នេះជាមូលហេតុដែល លោក មិន ផាណ្ណារ៉ាក់ និងភរិយា បង្កើតតូបអាហារតូចមួយដោយ ច្នៃគ្រឿងផ្សំមកចំអិនចង្រិត កណ្តូប អាពីង ជាដើម។ តែដោយសារគ្រឿងក្លែមទាំងនេះមិនសូវសំបូរ និងមានតាមរដូវនោះ ធ្វើឲ្យលោក និងភរិយា សម្រេចចិត្តបង្កើតមុខម្ហួបប្រចាំថ្ងៃជាប្រភេទចាក់ស្រាក់ដាក់ខែ ជូនបុគ្គលិកនៅក្រុមហ៊ុនវិញ។

​សំខាន់ជាងនេះលោកបានកៀងគរមិត្តភក្តិដែលផ្គត់ផ្គង់គ្រឿងសមុទ្រ បន្លែ ប្រហិត មកចូលហ៊ុនជាមួយគ្នា សម្រាប់បំរើដល់សេវាកម្មម្ហូបពេលល្ងាច។

មើលទៅដូចជាលក់ចង្រិតផង បាយស្រាក់ផង គ្រឿងសមុទ្រផងជ បែបចាប់ហួយបន្តិច តែលោក មិន ផាណ្ណារ៉ាក់បានបញ្ជាក់ថា កំឡុងពេលកូវីដ យើងមិនអាចលក់អ្វីដែលមួយមុខទេ គឺត្រូវUpdate រហូត ផ្អែកតាមតំរូវការរបស់ប្រជាជននិងនិន្នាការសង្គម បើនៅតែមួយកន្លែង អាជីវកម្មយើងក៏នៅទ្រីងតាមនោះ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner