ទីកន្លែងដុតសព សុន សេន អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ខ្មែរក្រហម
សុន សេន ដែលជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហៅរបបខ្មែរក្រហម។ ទីតាំងដុតសពរបស់ សុន សេន និងក្រុមគ្រួសារស្ថិតនៅក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានចម្ងាយ ៨,៩ គីឡូម៉ែត្រពីរង្វង់មូលស្រុកអន្លង់វែង។ សុន សេន និងក្រុមគ្រួសារត្រូវបានសម្លាប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧។ ទីតាំងនេះមានផ្ទៃដីទំហំ ០,០៦២ ហិកតា។
ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ពួកខ្មែរក្រហមកើតមាននូវជម្លោះផ្ទៃក្នុង និងបាត់ទំនុកចិត្តរវាងគ្នា និងគ្នា ជាពិសេសក្នុងជួរថ្នាក់ដឹកនាំរបស់ខ្លួន។ សុន សេន ត្រូវបានសម្លាប់ ដោយមេទ័ពជំនិតរបស់ ប៉ុល ពត ដោយចោទថាជាគិញសម្ងាត់របស់យួនយៀកមិញ។ ក្នុងនោះដែរសមាជិកក្រុមគ្រួសាររបស់ សុន សេន ១០នាក់ទៀតក៏ត្រូវបានសម្លាប់ និងបូជារួមគ្នាតែម្តង។ ឃាតកម្មលើក្រុមគ្រួសារ សុន សេន នៅស្រុកអន្លង់វែង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន ព្រមទាំងភរិយា កូនស្រី នីរសារ និងអ្នកបើកឡានគាត់ ត្រូវបានបាញ់សម្លាប់យ៉ាងសាហាវឃោរឃៅនៅកន្លែងនេះ។ លើកលែងតែកូនស្រីទាំងពីររបស់ សុន សេន ត្រូវបានអូសទៅរំលោភនិងសម្លាប់នៅអូរក្បែរនោះ។
#ក្អែកខ្មៅ#ប្រវត្ដិសាស្រ្ដកម្ពុជា#ឃាតកម្ម#សុនសេន#មេដឹកនាំខ្មែរក្រហម