រដ្ឋមន្រ្តីក្រសួងផែនការបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីណែនាំរៀបចំធាតុចូលសម្រាប់រៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធអនឡាញកម្មវិធីZOOMដើម្បីណែនាំការរៀបចំធាតុចូលសម្រាប់រៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សាកលវិទ្យាល័យ ផ្នែកឯកជន ចូលរួមសរុបប្រមាណ១៦០នាក់។

កិច្ចប្រជុំដំបូងនាថ្ងៃនេះ គឺដើម្បីផ្តល់ការណែនាំដល់ក្រសួង ស្ថាប័ន ពីការរៀបចំធាតុចូល ដែលរួមមាន លទ្ធផលនៃការអនុវត្តគោលនយោបាយអាទិភាព និងសកម្មភាពនានា ដោយវាយតម្លៃធៀបនឹងនឹងចំណុចដៅនិងសូចនាករ ដែលបានកំណត់នៅក្នុង ផ.យ.អ.ជ. ដោយផ្អែកលើទិន្នន័យដែលមាន ការពិនិត្យមើលឡើងវិញនូវគោលនយោបាយអាទិភាព និងសកម្មភាពនានា ដែលនឹងត្រូវអនុវត្តនៅពាក់កណ្តាលអាណត្តិដែលនៅសល់ រួមទាំងកែសម្រួលនូវគោលដៅនានា ដែលកំណត់កន្លងមក ដោយផ្អែកលើបញ្ហាប្រឈម និងផលប៉ះពាល់ពីការរីករាលដាលនៃមេរោគកូវីដ-១៩ និង ការលើកឡើងនូវវិធានការណ៍ និងអន្តរាគមន៍សំខាន់ៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា និងផលប៉ះពាល់ដោយសារការរីករាលដាល នៃមេរោគកូវីដ-១៩ សម្រាប់អនុវត្តនៅក្នុងរយៈពេល ២ឆ្នាំ កន្លះនៃអាណត្តិផែនការដែលនៅសល់។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner