សពជនរងគ្រោះដែលបានបាត់ខ្លួនកាលពីម្សិលមិញ ត្រូវបានរកឃើញ អណ្តែតទើរលើឆ្នេរខ្សាច់ ខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង ៣០នាទីនេះ មានករណីប្រទះឃើញសាកសពជនរងគ្រោះដែលបានបាត់ខ្លួនកាលពីម្សិលមិញ បានអណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១.៣០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន ។

សូមបញ្ជាក់ថា នៅវេលាយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុងផងដែរ។

សូមជម្រាបជូនថាជនរងគ្រោះខាងលើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner