ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៩នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប១៥នាក់, ស្រុកអង្គរជុំម្នាក់, ស្រុកសូទ្រនិគម១៥នាក់, ស្រុកពួកម្នាក់, ស្រុកជីក្រែង៣នាក់,មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ៦៣នាក់។ ចំណែកអ្នកស្លាប់ទាំង៤នោះ ទី១ជាស្ត្រីអាយុអាយុ៨២ឆ្នាំ នៅស្រុកអង្គរជុំ, ទី២ ស្ត្រីអាយុ៥៨ឆ្នាំ នៅស្រុកពួក, ទី៣ បុរសអាយុ៧៣ឆ្នាំនៅក្រុងសៀមរាប ខេត្តសៀមរាប និងទី៤ ស្ត្រីអាយុ៤២ឆ្នាំ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៤៩នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤៥៤នាក់និងស្លាប់៥៣នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner