Jordan Windle ដែលជាកុមារកំព្រាកម្ពុជា ក្លាយជាអត្តពលិកកីឡា ជ្រមុជទឹកតំណាងអាមេរិក ប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក

កីឡាករអាមេរិកដើមកំណើតខ្មែរ Jordan Pisey Windle អាយុ២២ឆ្នាំ នឹងចូលត្រូវប្រកួតប្រជែងដណ្តើមយកមេដាយលើវិញ្ញាសាកីឡាជ្រមុជទឹកចម្ងាយ១០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នាថ្ងៃសុក្រទី៦ ខែសីហា ខាងមុខនេះ ជាមួយកីឡាករ២៨រូបផ្សេងទៀត នៅមជ្ឈមណ្ឌល Tokyo Aquatics Centre ។ ដើម្បីស្វែងរកអ្នកដែលមានពិន្ទុខ្ពស់ជាងគេ១៨នាក់ ត្រូវបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងចម្រាញ់យកតែ១២នាក់ ។


អ្វីដែលជាកត់សមគាលនោះ Jordan Windle បាននិយាយថា ខ្ញុំមិនមែនតំណាងតែឲ្យអាមេរិកឡើយ ប៉ុន្តែក៏ជាតំណាងសម្រាប់កម្ពុជាផងដែរ ។
គួររម្លឹកថា Jordan Windle កើតនៅឆ្នាំ១៩៩៨ ក្នុងខេត្តព្រះសីហនុ Jordan បានក្លាយជាក្មេងកំព្រា ឪពុកម្តាយបានស្លាប់ចោលតាំងពីអាយុ១ឆ្នាំ រស់នៅក្នុងមណ្ឌលកំព្រាមួយ ក្នុងរាជធានីភ្នំពេញ ។ លោក Jerry Windle បានយកកុមាររូបនេះ ទៅចិញ្ចឹមតាំងពីអាយុ១៨ខែមក ។ នឹងយក Jordan រស់នៅក្រុង Fort Lauderdale រដ្ឋ Florida ដោយមានលោក Jerry និងលោក Andres Rodriguez ដែលជាដៃគូស្រឡាញ់ភេទដូចគ្នា ចិញ្ចឹមបីបាច់ថែរក្សា ។ គេចាប់ផ្តើមហាត់កីឡាជ្រមុជទឹក (Diving) តាំងពីអាយុ៧ឆ្នាំ ហើយក៏បានចំណាត់ថ្នាក់ល្អប្រសើរក្នុងការប្រកួតប្រជែងថ្នាក់វិទ្យាល័យ និងថ្នាក់ជាតិនៅសហរដ្ឋអាមេរិកជាច្រើនលើកផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner