អង្គការ​យូ​នី​សេ​ហ្វ​៖ កម្ពុជាមាន​អត្រា​ខ្ពស់​ជាងគេ នៃ​ប្រជាជន​ពេញវ័យ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-​១៩​រួច​

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ប្រទេស​កម្ពុជា ជា​ប្រទេស​ដែលមាន​អត្រា​ខ្ពស់​ជាងគេ នៃ​ប្រជាជន​ពេញវ័យ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​រួច នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​កំណត់ដោយ​អង្គការ​សុខភាព​ពិភពលោក​។នេះបើតាមការប្រកាសឱ្យដឹងពីសំណាក់​អង្គការ​យូ​នី​សេ​ហ្វ។

បើតាមការឱ្យដឹងរបស់ អង្គការ​យូ​នី​សេ​ហ្វគឺ បើគិតពីអត្រាប្រៀបធៀបនោះ ប្រទេស​កម្ពុជា ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង ១៧ នៅលើ​ពិភពលោក ដែល​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​គ្រូបង្រៀន​មុនគេ​ ។​

គួររំលឹកផងថាគិតរហូតមកដល់ពេលនេះ នៅលើគម្រោង​ផែនការ​ចាក់​វ៉ាកសាំង​ពលរដ្ឋ​ពេញវ័យ​ចាប់ពី ១៨ ឆ្នាំ​ឡើង នៅក្នុង​ផែនការ​១០ លាន​នាក់ គឺ កម្ពុជា​សម្រេចបាន ៧៤,៨៤ ភាគរយ ហើយ​ចំពោះ​គោលដៅ​ចាក់​សម្រាប់​កុមារ​អាយុ ពី ១២ ដល់ ក្រោម ១៨ ឆ្នាំ កំពុង​វិវត្តន៍​ទៅមុខ​ដោយ​វិជ្ជមាន ជាមួយនឹង​អត្រា ៦,៣១ ភាគរយ​៕​

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner