លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានផ្ញើសាលិខិតគោរពជូនពរ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសារលិខិតគោរជូនពរ ចុះថ្ងៃទី០២ ខែសីហា។ បើតាមសារលិខិត ក្នុងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ម៉ែន សំអន បានសម្ដែងនូវគារវកិច្ចដ៏ស្មោះស្ម័គ្រចំពោះគំរូវីរភាពដឹកនាំប្រកបដោយភាពអង់អាចមោះមុតរបស់ សម្ដេចតេជោ ដែលបានពុះពារជម្នះរាល់ ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈដ៏ស្មុគស្មាញដែលបង្កឡើង ដោយជំងឺរាតត្បាតជាសកលកូវីដ-១៩។ មិនតែប៉ុណ្ណោះសារលិខិតរបស់លោកជំទាវ បានកត់សម្គាល់ថា សម្តេចតេជោ តែងយកចិត្តទុកដាក់ និងគិតគូរដល់សុខុមាលភាពរបស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កង់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ កម្មការិនី តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល វិធានការសុខាភិបាល និងគោលនយោបាយគាំពារសង្គម សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ នៃការឆ្លងជំងឺវីដ-១៩។

មន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាព និងការរីកចម្រើនបន្ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner