ក្រសួងសុខាភិបាល ណែនាំមន្ទីរពេទ្យរដ្ឋកុំឲ្យគិតថ្លៃធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង នៅថ្ងៃទី៤សីហាឆ្នាំ២០២១ បានណែនាំឲ្យអភិបាលរាជធានី ខេត្ត នាយកមន្ទីរពេទ្យជាតិ និងប្រធានមជ្ឈមណ្ឌលជាតិ អំពីការមិនគិតថ្លៃធ្វើតេស្ដរហ័ស Rapid Test រកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

លិខិតរបស់ក្រសួងសុខាភិបាល បានស្នើឲ្យ អភិបាលរាជធានី ខេត្ត នាយកមន្ទីរពេទ្យជាតិ និងប្រធានមជ្ឈមណ្ឌលជាតិ ធ្វើការណែនាំបន្ថែមដល់បណ្ដាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទ ស្ដីពីការមិនគិតថ្លៃសេវាធ្វើតេស្ដរហ័សរកមេរិគកូវីដ-១៩ពីប្រជាពលរដ្ឋ ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឡើយ។

សូមជម្រាបថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១សីហាឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ សម្ដេចបានបញ្ជាក់ថា មិនឲ្យគិតថ្លៃធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជាដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឡើយ និងសម្ដេចបានណែនាំឲ្យក្រសួងសុខាភិបាលពិនិត្យលើតម្លៃធ្វើតេស្ដរបស់សេវាឯកជនផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner