ក្រសួងមហាផ្ទៃ លុបឈ្មោះគណបក្សចំនួន៣ ដែលតុលាការ កំពូលកាត់ទោសរំលាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងមហាផ្ទៃ លុបឈ្មោះគណបក្សចំនួន៣ ដែលតុលាការ កំពូលកាត់ទោសរំលាយ
នយោបាយ 05/08/2021

ក្រសួងមហាផ្ទៃ លុបឈ្មោះគណបក្សចំនួន៣ ដែលតុលាការ កំពូលកាត់ទោសរំលាយ

ភ្នំពេញ៖ គណបក្សចំនួន៣ ដែលតុលាការកំពូលកាត់ទោសរំលាយ ត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាសលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ។

Advertisement

គណបក្សចំនួន៣ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ រួមមាន៖ គណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក ហោ ម៉េងហ៊ាង, គណបក្សវង្គត ខេមរៈ មហានគរ របស់លោក ផាន់ ស៊ីណា និងគណបក្សសង្គមប្រជាធិបតេយ្យរបស់ លោក ថោង សុវណ្ណារ៉ា។

គណបក្សទាំង៣នេះ ត្រូវបានតុលាការកំពូលកម្ពុជា កាត់ទោសរំលាយចោល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលអះអាងថា គណបក្សទាំងនេះ មិនអនុវត្តទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ ដោយខកខានធ្វើសកម្មភាព និងរបាយការណ៍មកកាន់ក្រសួងមហាផ្ទៃ អស់រយៈពេលជាច្រើនឆ្នាំ។

រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជា មានគណបក្សប្រមាណជិត៥០ផ្សេងទៀត កំពុងធ្វើសកម្មភាព ដោយក្នុងនោះមានមួយចំនួន បានប្រកាសរួចហើយ ក្នុងការត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខ៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា