កម្ពុជារកឃើញមេរោគកូវីដបំប្លែងថ្មី Delta ចំនួន៥៨ករណីបន្ថែមទៀត

កម្ពុជាបន្តរកឃើញមេរោគជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ៥៨ករណីបន្ថែមទៀត នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការវិភាគលើអ្នកឆ្លងមេរោគកូវីដ-១៩ រកឃើញមានករណីឆ្លងមេរោគបំប្លែងថ្មីប្រភេទ B.1 .617.2 (Delta) លើប្រជាពលរដ្ឋ អ្នកភូមិក្នុងសហគមន៍ចំនួន៤៧នាក់ (ស្រី២៥នាក់) បុគ្គលិកសុខាភិបាល៤នាក់ (ស្រី១នាក់) និងពលករមកពីប្រទេសថៃចំនួន៧នាក់ (ស្រី៤នាក់) ដែលមានទីតាំងរស់នៅក្នុងរាជធានីភ្នំពេញ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កណ្តាល រតនគិរី។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី Delta លើពលករត្រឡប់ពីប្រទេសថៃ អ្នកធ្វើដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ នៅតាមសហគមន៍ សរុបសរុបចំនួន ៣៨៥នាក់ (ស្រី១៨៧នាក់)៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner