ខេត្តកំពង់ចាម ឆ្លងថ្មី៣២នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ តួលេខឆ្លងថ្ងៃនេះ ថយចុះម្នាក់និងតួលេខស្លាប់ម្នាក់ដូចគ្នាប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៤នាក់, កោះសូទិន ៣នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ១០នាក់, ស្រុកស្ទឹងត្រង់ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ ជាបុរសអាយុ ៦០ឆ្នាំ នៃស្រុកចំការលើ ។

ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានមនុស្សឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៣៧៥នាក់, ព្យាបាលជាសះស្បើយ ចំនួន៣ពាន់៤៥៩នាក់ និងមានអ្នកស្លាប់ចំនួន១០៤នាក់។ នៅក្នុងខេត្តស្វាយរៀងនោះ ការឆ្លងប្រភេទ Delta បានកើតលើមនុស្សចំនួន១២នាក់ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner