ខេត្តក្រចេះ ឆ្លងថ្មី១៣នាក់ (Video Inside)

ខេត្តក្រចេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៣នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់ស្រុកស្នួល ៨នាក់ , ក្រុងក្រចេះ ៣នាក់ និង ស្រុកសំបួរ ២នាក់ ។ ខេត្តក្រចេះ គិត ត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៤១នាក់ ព្យាបាលជាសះស្បើយចំនួន ២៧២នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner