ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៤នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឹកូវីដ១៩ ចំនួន ៥៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខបានកើនខ្ពស់ជាងម្សិលមិញចំនួន ២០នាក់ ។ ខេត្តឧត្តរមានជ័យនៅថ្ងៃនេះ ក៏បានប្រ កាសការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន១៤ករណីផងដែរ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៥៤ថ្ងៃនេះ គឺជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ៥នាក់ និង ៤៩នាក់ ដទៃទៀត ជាករណីឆ្លងនៅក្នុង សហគមន៍ ។

ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសំរោង ៤២នាក់, ស្រុកអន្លង់វែង ៦នាក់, និងឆ្លងលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្តម្នាក់ ។ ខេត្តឧត្តរមានជ័យគិតត្រឹម ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៣៥០នាក់, ព្យាបាលជាសះស្បើយចំនួន ៤ពាន់ ៦១៤នាក់ និងមានអ្នកស្លាប់ចំនួន ៩នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner