បញ្ជូនមនុស្ស១៤នាក់ បំពានវិធានការរដ្ឋបាលទៅតុលាការ (Video Inside)

មនុស្ស១៤នាក់រួមទាំងម្ចាស់ហាងដែលបំពានវិធានការរដ្ឋបាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ជួនទៅតុ លាការនៅថ្ងៃទី១២សីហានេះដើម្បីការដាក់ទោសតាមច្បាប់។

អាជ្ញាធររាជធានីភ្នំពេញ ដែលបាននិងកំពុង ចាត់វិធានការយ៉ាងសកម្មដើម្បីទប់ស្កាត់ការឆ្លងកូ​វីដ១៩ តែងបង្ក្រាបករណីបំពានវិធានការរដ្ឋបាលជាញឹក ញាប់នាពេលកន្លងមកនេះ។ កាលពីថ្ងៃទី១០សីហា ហាងឈ្មោះផ្ទះឈើម្ហូបខ្មែរ-ថៃដែលស្ថិតនៅខណ្ឌមានជ័យ និងមនុស្ស១៤នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធនឹងការបំពានវិធានការណ៍រដ្ឋបាលដែលកំពុងទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺកូវីដ១៩។ មនុស្សបំពានទាំងនោះ ត្រូវបានបញ្ជួនទៅតុលាការថ្ងៃនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner