គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៤% (Video Inside)

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ទើបសម្រេចបានជាង៦០ភាគរយនោះទេ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា គម្រោង សាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ នៃសង្កាត់ សំរោងក្រោម, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេច ការ សាងសង់ប្រមាណ ៦៤%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងសាធារ ណការ និងដឹក ជញ្ជូន បានបញ្ជាក់ថាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ដែលចំណាយថវិកាសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិកនេះ នឹងនៅតែបន្តតាមផែនការជាដដែលបើទោះបីជាកម្ពុជា ប្រឈមនឹងការីក រាល ដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។ យោងតាម គម្រោងការដ្ឋានសាងសង់នេះ គ្រោងនឹងបញ្ចប់នៅក្នុង ខែមីនាឆ្នាំ ២០២៣។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner