កងទ័ព និងគ្រួសារកងនៅខេត្តកំពង់ឆ្នាំងបាន ចាក់វាក់សាំង ការពារកូវីដ-១៩ ជូសជំរុញ ឬដូសទី៣

កំពង់ឆ្នាំង៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងប្រពន្ធកងទ័ព នៅក្នុង តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ ឆ្នាំង បានដំណើរការ នៅក្នុងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ មេបញ្ជាការរង និងជានាយសេ នាធិការយោធភូមិភាគពិសេស និងលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង កងទ័ពមាននិងគ្រួសាររបស់កងទ័ព សរុបចំនួន ៥០៨នាក់។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង បានថ្លែងថា កងទ័ពជាក្រុមជួរមុខដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ)នេះ ដើម្បីបង្កើនអង្គបដិបក្ខការពារឱ្យបាន កាន់តែខ្ពស់ក្នុងការទប់ស្កាតជំងឺកូវីដ១៩ ។ លោកមេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង បានឲ្យដឹងថាកងទ័ព បាននិងកំពុង ចូលរួមប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយមេរោគកូ វីដ ១៩ ដូចជាការ អនុវត្តវិធានការបិទខ្ទប់ ការចែក ចា យស្បៀងអាហារ ការដឹកជញ្ជូន ពលករដែលត្រឡប់មកពីប្រទេសថៃមកក្នុងមូលដ្ឋានវិញជាដើម ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner