ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការធ្វើកិច្ចព្រមព្រៀង ដូច្នេះសូមកុំពន្យាពេលជាមួយនឹងចម្លើយរាល់ការសុំកិច្ចសហប្រតិបត្តិការ។  ទោះបីជាយ៉ាងណាក៏ដោយវាមានភាពចាំបាច់ ក្នុងការប្រុងប្រយ័ត្នដោយសមហេតុផល។ ក្នុងនោះសូមយកចិត្តទុកដាក់ចំពោះពត៌មានលម្អិតទាំងអស់នែកិច្ចសន្យា។ សូមជៀសវាងសកម្មភាពប្រញាប់ប្រញាល ហើយរាល់ពេកធ្វើអ្វីមួយសូមគិតគូរពីទស្សនវិស័យវែងឆ្ងាយ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពច្បាស់លាស់ក្នុងការវិនិច្ឆ័យ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមការងារ។ ភាគច្រើនអ្នកនឹងអាចស្វែងយល់អំពីបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ក្រៅពីនេះ សូមកុំបង្ហាញភាពអស់កម្លាំង ឬការខកចិត្តជាមួយនឹងលទ្ធផលនៃការងារ។ ក្នុងអំឡុងពេលធ្វើការ ស្ថានភាពអាចផ្លាស់ប្តូរកាន់តែប្រសើរឡើង។ ក្នុងពេលនេះប្រសិនបើអ្នកយកពេលខ្លះគិតគូរពីវិធីសាស្រ្តអនុវត្តការងារ និងការទទួលខុសត្រូវលើអាជីវកម្មនោះកាន់តែប្រសើរ។ ប្រសិនបើអ្នកចង់បានលទ្ធផលល្អ ចូរអនុវត្តគោលដៅតាមវិធីសាស្រ្តដែលបានរៀបចំ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលល្អសម្រាប់កម្មករនិយោជិកសម្រាប់រាល់វិជ្ជាជីវៈទាំងអស់។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ផលចំណេញដល់ការលូតលាស់អាជីព។ អ្បកប្រហែលជាអាចអនុវត្តផែការដែលមានមហិច្ចតាបំផុតរបស់អ្នក។ ក្នុងនោះសូមលោកអ្នកកុំបោះបង់ចោលនូវគោលការណ៍ណាមួយឡើយ។ បើទោះបីជាភាពជោគជ័យខ្លះមិនកើតឡើងនៅរវាងពេលព្រឹកក៏ដោយ ចូរផ្តួចផ្តើមគំនិត ហើយកុំបដិសេធភាពណែនាំរបស់អ្នកគ្រប់គ្រង។ ប្រការដែលគួរចងចាំ សូមព្យាយាមធ្វើការងារដែលអ្នករំពឹង ហើយកុំផ្តេកផ្តួលលើមតិរបស់អ្នកដទៃ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមកាងារ និងថ្នាក់លើ។ ភាគច្រើនអ្នកនឹងអាចស្វែងយល់អំពីបញ្ហាជាច្រើនប៉ុន្តែក៏ត្រូវបោះជំហានជាមួយការប្រុងប្រយ័ត្ន និងភាពសប្បុរសជានិច្ច។ ក្រៅពីនេះ សូមលោកអ្នកកុំធ្វើឲ្យជីវិតមានភាពស្មុគ្រស្មាញ។ នៅរវាងពេលព្រឹក ប្រហែលជាអ្នកមិនសូវជាអាចធ្វើកិច្ចការងារបានរលូនប៉ុន្មានទេ ដូច្នេះសូមប្រឹក្សាជាមួយមិត្តរួមការងារ ដើម្បីដំបូន្មាន។ ទោះបីជាយ៉ាងណា សូមរកសិទ្ធក្នុងការសម្រេចចិត្តចុងក្រោយ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរ និងវិនិច្ឆ័យរាល់ការងារធំតូចបានល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងវេលានេះ សូមលោកអ្នកកាត់បន្ថយការទាមទាររបស់អ្នកចំពោះអ្នកដទៃ។ កុំធ្វើឲ្យទំនាក់ទំនងកាន់តែធ្ងន់ធ្ងរជាមួយអ្នកក្រោមបង្គាប់ កុំយាយីដោយការឈ្លោះប្រកែក និងការបញ្ចេញមតិបង្ហាញពីកលល្បិច។ ចូរមានភាពអត់ធ្មត់ក្នុងការទំនាក់ទំនងជាមួយអតិថិជន។ ក្នុងវេលានេះ អ្នកគួរតែបោះជំហានជាមួយនឹងគម្រោងផែនការដែលបានគ្រោងទុកជានិច្ច។ រាល់ការងារដែលមិនច្បាស់លាស់អាចបង្អាក់ភាពរីកចម្រើនរបស់អ្នកនៅកណ្តាលផ្លូវ និងបង្ករឲ្យពិបាកដោះស្រាយនៅពេលក្រោយទៀតផង។ បើទោះបីជាយ៉ាងនេះ សូមកុំមានភាពព្រួយបារម្ភ ចូរបំពេញការងារជាប្រក្រតី និងព្យាយាមជានិច្ច។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចពិភាក្សា ចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងឡាយ។ លោកអ្នកនឹងមិនជួយផលលំបាកណាមួយ ដែលនឹងមករំខានភាពចម្រើនលូតលាស់នៃកិច្ចការនោះទេ។ ក្នុងនោះសូមរស់នៅជាមួយភាពពិត និងរឿងរ៉ាវដែលសមហេតុផលទាំងឡាយ។ សូមយកចិត្តទុកដាក់នឹងពត៌មានលម្អិត ពិសេសទាក់ទងនឹងឯកសារ។ កុំបោះបង់ចោលវិធីសាស្រ្តដែលប្រកបដោយភាពច្នៃប្រឌិត ចូរធ្វើតាមដំបូន្មានរបស់មិត្តរួមការងារដែលមានបទពិសោធន៍ នេះនឹងអនុញ្ញាតឲ្យអ្នកចូលទៅជិត ហើយយល់ដឹងពីបញ្ហាបានល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មទាំងឡាយធានាថាអាចនឹងបានសម្រេច ហើយទទួលផលច្រើនជាងការរំពឹងទុក។ លោកអ្នកអាចផ្លាស់ប្តូរការងារ ឬប្រាថា្នកិច្ចការងារទាំងឡាយដែលអ្នកប៉ងប្រាថ្នាបាន។​ ចំពោះផលលំបាកមួយចំនួនមិនអាចទាយទុកបានទេ ដូច្នេះសូមរកឳកាសជៀសវាងការទទួលខុសត្រូវដែលមិនចាំបាច់។ ប្រហែលគួរតែព្យាយាមដាក់កាតព្វកិច្ចដែលមិនត្រូវបានបញ្ជាក់នៅក្នុងប្លង់ការងារ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការរក្សាភាពស្ងប់ស្ងាត់ ការគ្រប់គ្រងស្ថានការណ៍បានល្អ។ ផ្ទុយទៅវិញ សូមកុំធ្វើឲ្យខូចទំនាក់ទំនងជាមួយអ្នកដទៃ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកឳកាសដើម្បីធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ។ ក្នុងនោះលោកអ្នកច្រើនតែអាចទទួលបានការយល់ដឹងរាល់បញ្ហាទាំងឡាយ ប៉ុន្តែក៏សូមត្រៀមខ្លួនសម្រាប់ការសម្របទៅតាមស្ថានការណ៍ផងដែរ។ ចំពោះភាពស្មុគ្រស្មាញ និងភាពមិនរីករាយមួយចំនួនមិនទាន់អាចកំណត់បាននោះទេ ប៉ុន្តែអ្នកអាចបន្តធ្វើការងារដូចពីមុន ពីព្រោះវាគ្មានហេតុផលដើម្បីឲ្យប្រុងប្រៀបទុនជាមុន ឬភ័យព្រួយអ្វីនោះទេ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការទទួលខុសត្រូវលើដំណើរការជំនួញ។ ប្រសិនបើអ្នកចង់បានលទ្ធផលកាន់តែប្រសើរ សូមធ្វើតាមគម្រោងផែនការ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចព្រមព្រៀង ដូច្នេះសូមកុំពន្យាពេលក្នុងការធ្វើកិច្ចសហប្រតិបត្តិការណ៍។ ចំពោះកិច្ចការងារប្រហែលជាទំលាក់ទំងន់ខ្លាំងដល់អ្នក ដូច្នេះសូមចែករំលែកការទទួលខុសត្រូវខ្លះទៅមិត្តរួមការងាររបស់អ្នក។ ប៉ុន្តែសូមធ្វើការទាក់ទង វែកញែក ពិភាក្សាក្នុងរង្វង់តូចចង្អៀតជាមួយមនុស្សដែលបានជ្រើសរើសប៉ុណ្ណោះ។ ថ្ងៃនេះអ្នកក៏ទទួលបានអំណោយផលនៃភាពស្ងប់ស្ងាត់ និងមហិច្ចតា។​សូមព្យាយាមក្នុងការស្វែងរកគោលការណ៍របស់អ្នក និងធ្វើយ៉ាងណាកុំឲ្យខូចទំនាក់ទំនងជាមួយអ្នកដទៃ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងាររបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរ។ ហើយលោកអ្នកមិនចាំបាច់ត្រូវកែប្រែ ឬរៀបចំឡើងវិញនូវគម្រោងអនុវត្តដែលបានរៀបចំរួចរាល់ហើយនោះទេ។ ភាគច្រើនភាពរស់រាយរាក់ទាក់ និងទឹកចិត្តល្អប្រសើររបស់អ្នកនឹងទទួលបានការកោតសរសើរ។ ក្នុងនោះសូមចងចាំថា កុំធ្វើកិច្ចការណាដែលអ្នកមិនសូវប្រាកដ ឬមិនមែនជាចំណូលចិត្តរបស់អ្នក។ ភាពឆ្លាតវៃដែលអ្នកទទួលបានក្នុងថ្ងៃនេះមានអំណោយផលដល់ការងារ ប៉ុន្តែចំពោះការងារដែលមិនសក្តិសមនឹងអ្នក ក៏នៅតែអាចជួបបញ្ហាបានយ៉ាងងាយស្រួល។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។  សូមលោកអ្នកធ្វើសកម្មភាពដោយភាពក្លាហាន និងដាច់ខាត ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ សូមលៃលករកការងារណាដែលមានភាពរស់រវើកទាក់ទងនឹងគំនិតច្នៃប្រឌិត និងផលិតភាព។ ថ្ងៃនេះលោកអ្នកមានភាពវៃឆ្លាតខ្ពស់ និងច្បាស់លាស់ក្នុងការពិនិត្យវាយតម្លៃហេតុការណ៍ណាស់​ ដូច្នេះរាល់បញ្ហាគឺអាចបញ្ជៀស ឬដោះស្រាយបាន។ ក្នុងនោះកុំបោះបង់ការខិតខំប្រឹងប្រែងបើទោះបីជាក្នុងកាលទេសខ្លះអ្នកមើលមិនឃើញភាពជោគជ័យក៏ដោយ។ មហិច្ចតាការងាររបស់អ្នកនៅតែអាចដាក់ចេញ ហើយរំពឹងថាទទួលបានផលយ៉ាងប្រសើរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពបំពេញការងារ និងអាជីវកម្មទាំងឡាយបានដោយជោគជ័យ។ មនុស្សជាច្រើនដែលនៅក្បែរអ្នកសុទ្ធតែមានទឹកចិត្តល្អប្រសើរ និងអាចជួយទំនុកបម្រុងលោកអ្នកបាន។ ចំពោះការងារ សូមព្យាយាមបន្ថែមគំនិតច្នៃប្រឌិត ហើយប្រសិនបើអ្នកប្រាថា្ន ក៏នឹងអាចស្វែងរកប្រភពនៃការបំផុសគំនិត សូម្បីតែក្នុងកិច្ចការងារ ឬការធ្វើរបាយការណ៍ធម្មតាក្តី។ អ្វីដែលគួរប្រុងប្រយ័ត្ន គឺពាក្យសំដី និងអាកប្បកិរិយាឆ្គាំឆ្គង អ្វីៗទាំងអស់សូមឈរនៅលើហេតុផល ពត៌មានច្បាស់ការ ហើយបោះបង់ចោលគំនិតសង្ស័យ។ 

ចំណាំៈ

ឆ្នាំទាំង៤ ជូត ខាល ម្សាញ់ កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង តំណែងការងារ ប្រាក់កាក់ និងភាពរីករាយទាំងឡាយនឹងកើតឡើងចំពោះលោកអ្នក។ សូមកុំភ័យខ្លាចក្នុងការសុបិន្ត អ្វីៗលោកអ្នកអាចធ្វើបានទាំងអស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner