តួលេខឆ្លងកូវីដ១៩ កើនឡើងខ្ទង់ជាង៥០០ រយៈពេល៣ថ្ងៃជាប់គ្នា (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះបានបន្តកើនឡើងមកជាង៥០០ករណីឡើងវិញ ដែលជាការកើនឡើង៣ថ្ងៃជាប់ គ្នាបន្តបន្ទាប់ក្រោយពីការឆ្លងបានធ្លាក់ចុះដល់ជាង៤០០ករណីទៅហើយនោះ។ ការឆ្លងនៅថ្ងៃនេះ មានចំនួន ៥៩៣ករណី, ចំណែកតួលេខកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យមាន៥៩៨និង៥៨៨ករណីជាបន្តបន្ទាប់។ កំណើនស្ទុះ មកវិញក្នុងរយៈពេល៣ថ្ងៃមកនេះ ត្រូវគេរាយការណ៍ថាដោយសារតែភាគច្រើន គឺជាការឆ្លងនៅតាមបណ្តាខេត្ត ជាពិសេស ការឆ្លងលើពលករដែលទើបវិលត្រឡប់មក ពីប្រទេស។

សេចក្តីរាយការណ៍បង្ហាញថាគ្រាន់តែនៅក្នុង ខេត្តបន្ទាយមានជ័យរយៈពេល២៤ម៉ោងកន្លងមកនេះ តួលេខឆ្លងមានចំនួន៣៤៨ករណី, ចំណែកខេត្តឧត្តរមាន ជ័យ តួលេខឆ្លងមាន១២៤ករណី។ សេចក្តីរាយការណ៍បន្តថា ក្នុងចំណោម ការឆ្លង៥៩៣ករណីថ្ងៃ នេះ ការឆ្លង ចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៥៧ ករណី។

បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងថ្ងៃនេះ បានថយចុះ៣៨ករណី។ ការឆ្លងមកពីក្រៅប្រទេសរយៈ ពេល២៤ម៉ោងថ្ងៃនេះ មានចំនួន ២៣៦ករណីដែលកើនឡើង៤៣ករណីដែរបើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន២១នាក់ដែលចំនួននេះកើនឡើង៤នាក់បៀបធៀប នឹងម្សិលមិញ។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧៧ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន២ពាន់៩២៣ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៦ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន៨ម៉ឺន ៦ពាន់៤១ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧០៤នាក់ និង ការព្យាបាលជាសះស្បើយ សរុប មានចំនួន ៨ម៉ឺន១ពាន់២០២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner