វៀតណាម​ក្លាយ​ជាទី​ផ្សារ​មី​កញ្ចប់​ដ៏​ធំ​ ​លំដាប់​ទី​៣​ ក្នុងបរិបទកូវីដ

វៀតណាម​បាន​ក្លាយ​ជាទី​ផ្សារ​មី​កញ្ចប់​ដ៏​ធំ​លំដាប់​ទី​៣​ ​លើ​ពិភពលោក​ ​ដោយត្រូវបានទទួលទាន​ ​ជាង​៧​.​០​៣​ពាន់​លាន​កញ្ចប់​ ​កាលពី​ឆ្នាំ​២​០​២​០​ ​កើន​ចំណាត់ថ្នាក់​ ​ចំនួន​២​ក​ម្រិ​ត​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៩​។​

​សមាគម​មី​កញ្ចប់​ពិភពលោក​ ​ហៅ​កាត់​ថា​ ​WIN​A​ ​បានឲ្យ​ដឹង​ថា​ ​ការចែក​ចាយ​មី​កញ្ចប់​របស់​វៀតណាម​កើន​ឡើង ​២​៩​ភាគរយ​ ​ប្រៀបធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​ជា​ការ​បំបែក​កំណត់​ត្រា​ថ្មី​មួយទៀត​ ​សម្រាប់​ប្រទេស​នេះ​។​ ប្រទេសវៀតណាបានក្លាយជាប្រទេសហូបមីកញ្ចប់ច្រើនជាងគេលំដាប់ទី៣នេះ ខណៈខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងរលកថ្មី មានដូចជាវិធានការបិទខ្ទប់ តម្រូវឲ្យពលរដ្ឋស្នាក់ក្នុងផ្ទះច្រើន។

ប្រទេស​ដែល​ចែកចាយ​មី​កញ្ចប់​ច្រើនជាង​គេ​លើ​ពិភពលោក​ ​លំដាប់​លេខ​១​ ​គឺ​ចិន​ ​និង​ ​លេខ​២​ ​គឺ​ឥណ្ឌូ​នេ​ស៊ី​។​ ​រីឯ​ ​ឥណ្ឌា​គឺ​លេខ​៤​ ​និង​ជប៉ុន​លេខ​៥​។ ​ប្រភព​ពី​​ ​WIN​A បានឲ្យ​ដឹង​ថា​ ​ការ​ហូប​មី​កញ្ចប់​កើន​ឡើង​ជី​ត​១​០​ភាគរយ​ ​កាលពី​ឆ្នាំ​២​០​២​០​ ​ពោល​គឺ​កើន​ដល់​ជាង​១​១​៦​ពាន់​លាន​កញ្ចប់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner