ខេត្តបាត់ដំបង ឆ្លងថ្មី៧៤នាក់ (Video Inside)

ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជា តួលេខឆ្លងថយចុះ២១នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧៤នាក់នោះ រួមមាននៅស្រុកភ្នំព្រឹក១២នាក់, ស្រុកបាណន់៥នាក់, ស្រុកថ្មគោល៣នាក់, ស្រុកសំពៅលូនម្នាក់, ស្រុកបវេល ២នាក់, ស្រុកឯកភ្នំ៥នាក់, ស្រុកកំរៀង១១នាក់,  ក្រុងបាត់ដំបង៧នាក់, ស្រុកមោងឬស្សី២នាក់, ស្រុកសង្កែ ៤នាក់,ស្រុករតនមណ្ឌលម្នាក់, មកពីខេត្តព្រៃវែង៣នាក់, មកពីខេត្តកំពង់ស្ពឺម្នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និង ឆ្លងលើពលករមកពីប្រទេសថៃចំនួន១៥នាក់។ 

ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៦១ នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៤១៨នាក់ និងមានអ្នកស្លាប់សរុបចំនួ៦០នាក់ជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner