បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ឬជំរុញ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តសៀមរាប

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការ សរុបចំនួន ៧,២៦៧នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ប្រភេទ អាស្ត្រាហ្សេនីកា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឲ្យមន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ និងអនុវត្តតាមសេចក្ដីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner