អគ្គលេខាធិការ CAMSOC វាយតម្លៃថា សំណង់កីឡដ្ឋានមរតកតេជោសម្រេចរួចរាល់១០០%ហើយ ត្រៀមការប្រកួតអន្តរជាតិនានា ជាពិសេស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ បានអះអាងថា សំណង់កីឡដ្ឋានធំមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនកម្ពុជា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ បានសាងសង់សម្រេចរួចរាល់១០០%ហើយ ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចបំរើរដល់ការប្រកួតទាំងការប្រកួតជាតិ និងអន្តរជាតិ ។


ការថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញចុះពិនិត្យ និងវាយតម្លៃលើកចុងក្រោយ មុននឹងទទួលយកជាផ្លូវការ ពីភាគីចិន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ។


ឯកឧត្តម បានគូបញ្ជាក់ថា សមិទ្ធផលសំណង់កីឡដ្ឋានមរតកតតេជោ ដែលត្រៀមទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺពេលនេះការសាងសង់សម្រួចរួចរាល់ គ្រប់កន្លែងទាំងអស់ ដូចជាប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធខ្សែរកាប និងបន្ទប់បំពេញការងារផ្សេងៗ ដោយនៅសេសសល់តែការបំពាក់គ្រឿងបរិក្ខារបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ ។


ឯកឧត្តម បានបញ្ជាក់ទៀតថា សំណង់កីឡដ្ឋាននេះ ភាគីចិន នឹងប្រគល់ជូនគណៈកម្មាជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២១ខាងមុខនេះ ដោយមានធ្វើពិធីប្រគល់ទទួលក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ និងតំណាងរដ្ឋាភិបាលចិន ។
សូមបញ្ជាក់ថា សំណង់កីឡដ្ឋានមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនប្រគល់ជូនកម្ពុជានេះ បន្ទាប់ពីធ្វើពិធីប្រគល់ទទួលរួចរាល់នៅពាក់កណ្តាលខែ តុលា ឆ្នាំ២០២១ខាងមុខនេះ នឹងមានរៀបចំការប្រកួតជាលក្ខណៈមិត្តភាពអបអរសាទរកម្ពុជា-ចិន និងការប្រកួតបាល់ទាត់អន្តរជាតិ SUZUKI CUP ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១ ។


គួររំលឹកថា កីឡដ្ឋានមរតកតេជោ បានសាងសង់ក្នុងអំឡុងខែមេសា ឆ្នាំ២០១៦ ដោយចំណាយទឹកប្រាក់សរុបប្រម៉ាណជា ១១០០លានយ៉េន ៕ (រូបភាព Camsoc )

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner