ស.រ.អា៖អំពាវនាវដល់ពលរដ្ឋចាក់វ៉ាក់សាំដូសទី៣ យ៉ាងយូរ៨ខែបន្ទាប់ពីចាក់លើកទីពីរ

រដ្ឋ​បាល​លោក Joe Biden បាន​សម្រេច​ឱ្យ​​ប្រជា​ជន​​អា​មេរិ​​ក​ភាគ​ច្រើន​គួ​រ​តែ​ចា​ក់​វ៉ា​ក់សាំ​ង​ដូស​ទី​៣​ ក្នុង​រយៈ​ពេល​ ៨ខែ​ បន្ទាប់​ពី​ទទួ​ល​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​លើក​ទី ២រួច ​ហើយ​យុទ្ធនាការ​វ៉ាក់សាំង​ដូស​ទី៣ នេះ​​ទៀត​សោត​នឹង​ចាប់​ផ្តើម​​នៅ​ដើមសប្តាហ៍ទី៣ នៃ​ខែ​កញ្ញា ខាង​មុខ​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ The New York Times​។

មន្រ្តី​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ បាន​ប្រាប់​សារព័ត៌មាន​ដដែល​អំពី​ផែន​ការ​នេះ​ថា រដ្ឋាភិបាល​គ្រោង​នឹង​ប្រកាស​សេចក្តី​សម្រេច​​នៅ​​ឯ​សេត​វិមាន​ នៅ​ថ្ងៃ​ពុធ​​ នៅ​ពេល​ឆាប់​ៗ​។ គោលដៅ​របស់​ផែន​ការ គឺ​​អនុញ្ញាត​ឱ្យ​​ជ​ន​ជាតិ​អា​មេ​រិ​ក ដែ​ល​បា​នទទួលវ៉ាក់សាំង Pfizer-BioNTech ឬ Moderna ហើយ​ទទួល​បាន​ការការពារ​បន្ថែម​ពី​​វ៉ារ្យ៉ង់ដែល​តា​ ដែល​កំពុង​រីក​រាល​ដាល​​ទូទាំ​ងប្រ​ទេស​។

ទោះ​យ៉ាងណា គោល​នយោ​បា​យ​ថ្មី​នេះ​ នឹង​ត្រូវ​ពឹងផ្អែ​ក​លើ​រ​ដ្ឋ​បា​ល​ចំណី​អាហា​រ និង​ឱសថ​អាមេរិក (FDA) ជា​អ្នក​ចែក​ចាយ​ និង​គ្រប់​គ្រង​វ៉ាក់សាំ​ង​ទាំង​នេះ​​។

មន្រ្តី​ដដែល​ បន្ថែម​ថា អ្នក​ដែល​ទទួល​វ៉ាក់សាំង Johnson & Johnson តែមួយ​ដូស​នោះ ក៏​ទំនង​ត្រូវ​ទទួល​វ៉ាក់សាំង​ដូស​ទី ៣ នេះ​ដូច​គ្នា​។​ ប៉ុន្តែ គោល​ការណ៍​​នៅ​​​កំពុងរង់​ចាំ​លទ្ធផល​ ពី​ការ​សាកល្បង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​អាច​នឹង​បញ្ចប់​ក្នុង​ខែ​នេះ​​។

ការ​ចាក់​វ៉ាក់សាំង​ដូស​ទី ៣ នឹង​ត្រូវ​ផ្ដល់​ឱ្យ​គិលានុបដ្ឋាយិកា​  បុគ្គលិកថែ​ទាំ​សុខភាព និង​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ ដែល​ជាបុគ្គលិក​ជួរ​មុខ​ ទទួល​វ៉ាក់សាំង​ដំបូង​គេ​កាល​ពី​រ​ដូវ​រ​ងា​ឆ្នាំ​មុ​ន​។ ​បន្ទាប់​មក​វ៉ាក់សាំង​នេះ អាច​នឹង​ត្រូវ​ចែក​ចាយ​លើ​​ក្រុម​មនុស្ស​​ចា​ស់​ផ្សេងទៀត ហើយ​ទើប​ចែក​ចាយ​លើ​ក្រុម​មនុស្ស​ទូ​ទៅ។

ប្រជាជន​អាមេរិក​ចំនួន ៥ លាននាក់  ដែល​បា​ន​ទ​ទួ​លវ៉ាក់សាំង Pfizer-BioNTech ឬ Moderna ​ ចំនួន​ពី​រ​ដូ​ស​នៅ​ចុង​ខែ មករា នឹង​មា​ន​សិ​ទ្ធិ​ទ​ទួ​ល បានវ៉ាក់សាំង​ដូស​ទី ៣​ នៅ​ចុ​ង​ខែ កញ្ញា ទៅ​​​តា​ម​​​ផែនការ។សរុប​មក​​មនុ​ស្ស​ជា​ង​៩០ លាននាក់​នៅ​ក្នុ​ង​ប្រទេសនេះ ទទួល​បាន​​វ៉ាក់​សាំង​​ Pfizer ហើយជាង ៦៤ លាន​ទទួលបាន​ Moderna​។

វេជ្ជបណ្ឌិត Janis M. Orlowski ប្រធាន​ផ្នែ​ក​សុ​ខ​ភា​ពនៃ​ស​មាគ​ម​ម​ហា​វិ​ទ្យា​ល័​យ​វេ​ជ្ជសា​​ស្ត្រអា​មេ​រិក​ បាន​ឱ្យដឹងថា ​មន្ទីរពេទ្យ​ និងរដ្ឋាភិបាល​ ត្រូវ​ចា​ត់ចែ​ង​វិធានចែក​ចាយ​វ៉ាក់​សាំង​ថ្មី​ ក្រោយ​ពេល​មាន​ការរីក​រាល​ដាល​ចំនួន​វ៉ារ៉្យង់​ដែល​តា​ថ្មី​នេះ។

លោកវេជ្ជបណ្ឌិត Orlowski បាន​បន្តថា មុន​ពេល​ចា​ក់​វ៉ា​ក់​សាំង​​ដ​ល់​បុ​​​​គ្គ​​លិ​ក​ថែ​ទាំ​សុ​ខ​ភាព សុទ្ធ​តែ​ចង់​បាន​ទិន្នន័យ​ប្រសិទ្ធិភាព ​ក៏ដូច​ជា​ផល​ប៉ះពាល់នៃ​វ៉ាក់សាំង​ដូសទី ៣ ដើម្បីធានាបុគ្គលិក​របស់​ពួក​គេ​អាច​បំពេញការងារ​ទៅ​ដោយ​រលូន​ មិន​ប៉ះពាល់​ដល់​កាតព្វកិច្ច​របស់​ពួក​គេ និង​ត្រូវ​ដាក់​វេន​ក្នុង​ការ​ចាក់​វ៉ាក់សាំង មិនមែន​ត្រូវ​ចាក់​ទាំង​អស់​គ្នា​ក្នុងពេល​តែ​មួយ​នោះ​ទេ។

គួរ​បញ្ជាក់ផងដែរថា ប្រសិ​ទ្ធ​ភា​ពវ៉ាក់សាំង Pfizer ត្រូវ​បានគេ​រាយការណ៍ថា ធ្លា​ក់ចុះ​ជា​លំដា​ប់​ទៅ​តាម​ពេល​វេលា​នៃ​ការ​ចាក់ ពោល​គឺ​ធ្លាក់ចុះ​ប្រ​ហែ​ល​ ​៨​៤%​ ​ចំ​ពោះ​ម​នុស្ស​ ដែ​ល​ទ​ទួ​លថ្នាំប​ង្កា​រ​ប្រ​ហែ​​ល​ ​៤​ ​ទៅ ​៦​ ​ខែ​ បន្ទា​​ប់ពី​​ទ​ទួ​ល​បា​ន​វ៉ា​ក់សាំ​ង​លើ​ក​ទី​​ ២។​ ​នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន​នេះ គឺ​លោក​ Albert Bourla ។ វ៉ាក់​សាំង​ Moderna បាន​និយាយ​ថា​ វ៉ាក់​សាំង​របស់​ខ្លួន​នៅតែ​មា​ន​ប្រ​សិ​ទ្ធ​ភា​​ព ៩៣% ក្នុង​រយៈពេ​ល ​៦​ ​ខែ​ដំ​បូ​​ង ប​ន្ទា​ប់​ពី​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​លើ​ក​ទី​ ​២ ប៉ុន្តែ​ រំពឹងថា​ការ​ការពារ​នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈ​ពេល​យូរ​ ដូច្នេះ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី ៣ គឺជា​ការចាំបាច់​ខ្លាំង ក្នុង​ការ​រក្សា​ប្រសិទ្ធិភាព​របស់​វា​ប្រឆាំង​នឹង​វ៉ារ៉្យង់​ដែល​តា​។

វេជ្ជបណ្ឌិតម៉ា Matthew Harris ប្រធា​ន​ផ្នែ​ក​វេ​ជ្ជ​សា​ស្ត្រ​នៃ​កម្ម​វិធី​ចា​ក់​វ៉ា​ក់​សាំ​ង​កា​រ​ពា​រ​មេរោគកូរ៉ូណា​​នៅឯ Northwell Health ជា​ប្រព័ន្ធមន្ទីរពេទ្យធំបំផុតរប​ស់​ញូ​វយ៉​ក បាន​និ​យា​យ​ថា​៖ «ខ្ញុំ​គិតថា យើង​កំពុ​​ង​អ​ស់​ឱ​កា​សជា​លើ​ក​ទី​ ២​ ​ក្នុងការ​ស្រោច​ស្រង់​ពិភព​លោក​ពី​មេរោគ​នេះ​ហើយ​។ អ្វី​ដែលធ្វើឱ្យ​ខ្ញុំ​គេង​មិន​លក់​នោះ​គឺថា ការ​បំលែង​ខ្លួន​របស់​វ៉ារ្យ៉ង់ ដែល​មិ​ន​ឆ្លើ​យ​តប​ទៅ​នឹ​ង​វ៉ា​ក់សាំង​។ ដូច្នេះ យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ដើរ​បាន​មុន​វា​ ដូច្នេះ​ខ្ញុំ​គាំ​ទ្រយ៉ា​ង​ពេ​ញ​ទំហឹង​ ចំពោះ​ការចាក់​វ៉ាក់សាំង​ដូសទី ៣ នេះ»។

យុទ្ធសាស្ត្រចាក់​វ៉ាក់សាំង​ដូសទី៣​ ត្រូវបាន​គេ​ពិភាក្សា​អស់​រ​យៈ​ពេ​លជា​ច្រើន​សប្តាហ៍ ប៉ុន្តែ​ការ​​មូ​ល​ម​តិ​គ្នា​អំ​ពី​រ​បៀ​ប​ដំ​ណើ​រ​កា​រត្រូ​​វ​បា​ន​​សម្រេ​ច​នៅ​ក្នុ​ង​កិ​​ច្ចប្រ​ជុំ​តែ​នៅ​ចុ​ង​ស​ប្តាហ៍នេះ​ប៉ុណ្ណោះ​។ រដ្ឋបាល​ឱសថ បាន​ស្តុក​វ៉ាក់សាំង​ជាង ១០០ លានដូស​ ដែល​អាច​ប្រើ​ចាក់​ដូស​ទី ៣ និង​រាប់​សិ​បលា​ន​ទៀ​តស្តុក​​នៅ​តាម​ឱសថ​ស្ថាន និង​ទី​តាំ​ងផ្សេ​ង​ទៀ​ត។​ រដ្ឋបាល​ដដែល​នេះ បាន​ទិញ​វ៉ាក់សាំង​បន្ថែម​ទៀត ដែ​លគ្រោ​ង​នឹ​ង​​ចែ​កចាយ​នៅ​ត្រី​មាស​ទី ៣ ឆ្នាំ​នេះ ដើម្បី​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​​ថា​ វ៉ាក់សាំង​នឹង​អស់​ពីស្តុ​ក​។

មន្រ្តី​សហព័ន្ធ បាន​និ​យា​យ​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​ដូស​ទី ៣ នេះ​ ទំនង​ជា​នឹ​ង​អ​នុ​វ​ត្ត​តា​មសេ​ណា​រី​យ៉ូដូ​ច​គ្នា​នឹ​​ង​ក​ម្ម​វិ​​ធីចាក់វ៉ាក់​​​​សាំង​​ដំបូង។ ការ​ចាក់​វ៉ាក់សាំង​ដូស​ដំបូង​នឹង​ចែក​ចាយ​សម្រាប់​សា​ធារ​ណ​ជ​ន​ទូ​ទៅ​នៅ​ស​ហរ​​ដ្ឋអា​មេ​រិ​ក និង​ត្រូ​វបា​ន​អ​នុ​វត្ត​នៅ​ថ្ងៃ​ទី ​១​៤​ ខែធ្នូ​ ​ប​ន្ទាប់ពី​រដ្ឋបាល FDA បាន​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​ Pfizer​ ​ក្នុង​គ្រា​អា​ស​ន្ន។ ហើយ​សម្រាប់​ប្រជាជន​ ដែល​ចាក់​វ៉ាក់សាំង Moderna នឹង​ចាប់​ផ្តើម​ទទួល​វ៉ាក់សាំង​នៅ​សប្ដាហ៍​បន្ទាប់​​​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner