មិននឹកស្មានដល់៖ប្រជាជនកម្ពុជាដែលមានអាយុ១០០ឆ្នាំឡើង មានជាង៣០០០នាក់

ភ្នំពេញៈ ប្រជាជនកម្ពុជាដែលមានអាយុ១០០ឆ្នាំឡើង គឺមានចំនួន៣១៤៣នាក់ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមបណ្ដារាជធានី ខេត្ត ទាំង២៥ គឺរាជធានីភ្នំពេញមានចំនួនមនុស្សចាស់ពីអាយុ១០០ឆ្នាំឡើង ច្រើនជាងគេ បន្ទាប់មកខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកណ្តាល ។ នោះបើយោងតាមរបាយការណ៍របស់ក្រសួងផែនការបានបង្ហាញនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងជាអគ្គនាយកជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ បានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែសីហា នេះថា ផ្អែកតាមលទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាមានប្រជាជនដែលមានអាយុ ១០០ឆ្នាំឡើងចំនួន៣១៤៣នាក់ ក្នុងនោះស្ត្រីចំនួន១៨១៣នាក់ និង បុរស១៣៣០នាក់ ដែលជាទិន្នន័យមួយដែលនឹកស្មានមិនដល់ថា កម្ពុជាមានប្រជាជនអាយុវែងច្រើនដូច្នេះ។

របាយការណ៍របស់ក្រសួងផែនការបានបង្ហាញថា ប្រជាជនកម្ពុជាដែលមានអាយុ ១០០ឆ្នាំឡើង មានចំនួន ៣១៤៣នាក់ ក្នុងនោះមានដូចជា ៖
១.ខេត្តបន្ទាយមានជ័យ មានចំនួន ១២៥នាក់
២. ខេត្តបាត់ដំបង មានចំនួន ១៩១នាក់
៣. ខេត្តកំពង់ចាម មានចំនួន ២៤២នាក់
៤. ខេត្តកំពង់ឆ្នាំង មានចំនួន ១០៣នាក់
៥. ខេត្តកំពង់ស្ពឺ មានចំនួន ១២២នាក់
៦. ខេត្តកំពង់ធំ មានចំនួន ១៤៨នាក់
៧. ខេត្តកំពត មានចំនួន ១២៧នាក់
៨. ខេត្តកណ្តាល មានចំនួន ២២០នាក់
៩. ខេត្តកោះកុង មានចំនួន ១៦នាក់
១០. ខេត្តក្រចេះ មានចំនួន ៩៧នាក់
១១. ខេត្តមណ្ឌលគីរី មានចំនួន ២០នាក់
១២. រាជធានីភ្នំពេញ មានចំនួន ៤៦២នាក់
១៣. ខេត្តព្រះវិហារ មានចំនួន ៦៧នាក់
១៤. ខេត្តព្រៃវែង មានចំនួន ១៦៣នាក់
១៥. ខេត្តពោធិសាត់ មានចំនួន ៨១នាក់
១៦. ខេត្តរតនគីរី មានចំនួន ៤៤នាក់
១៧. ខេត្តសៀមរាប មានចំនួន ២៦៧នាក់
១៨. ខេត្តព្រះវិហារ មានចំនួន ៣៧នាក់
១៩. ខេត្តស្ទឹងត្រែង មានចំនួន ៣៤នាក់
២០. ខេត្តស្វាយរៀង មានចំនួន ៧៥នាក់
២១. ខេត្តតាកែវ មានចំនួន ១៧៩នាក់
២២. ខេត្តឧត្តរមានជ័យ មានចំនួន ៥៩នាក់
២៣.ខេត្តកែប មានចំនួន ៣នាក់
២៤. ខេត្តប៉ៃលិន មានចំនួន ១១នាក់
២៥. ខេត្តត្បូងឃ្មុំ មានចំនួន ២៥០នាក់

ប្រភពដដែលបានបញ្ជាក់ថា ចំនួនសរុបប្រជាជននៅលើទឹកដីកម្ពុជាបានរាប់ជាក់ស្តែងនាយប់ថ្ងៃជំរឿនអាធ្រាតម៉ោងសូន្យ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មានចំនួនសរុប ១៥.៥៥២.២២១នាក់ ក្នុងនោះប្រុសចំនួន ៧.៥៧១.៨៣៧នាក់ និងស្រីចំនួន ៧.៩៨០.៣៧៤នាក់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner