ពិធីប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសតែតាំងប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក-ឃុំ ក្នុងស្រុកចំការលើ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិក សមាជិកាគណបក្សខេត្ត-ស្រុក និងមន្ត្រីគណបក្សថ្នាក់មូលដ្ឋានសរុប ជាង១០០ នាក់។

គូសបញ្ជាក់ថា លោក សំ ពិសិដ្ឋ ប្រធានស្តីទី គណៈកម្មាធិការគណបក្ស ស្រុកចំការលើ ត្រូវបានបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សស្រុកចំការលើ ខេត្តកំពង់ចាម។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner