អប្សរាព្រឹកនេះ ២៣ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V1      សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបភាពជួបជុំជាមួយកូនចៅ ដើម្បីជូនដំណើរចៅប្រុស១រូបត្រៀមចូលមហាវិទ្យាល័យ ៕…អានផ្ទាល់

C4    ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ បានប្រកាសបញ្ជាក់ពីការឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៨៦នាក់, ជាសះស្បើយ៥៧៥នាក់ និងអ្នកស្លាប់ថ្មីចំនួន១៤នាក់។ គិតត្រឹមថ្ងៃទី២២ ខែសីហា ដដែល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ៨៩,២៣១នាក់, សះស្បើយសរុបចំនួន ៨៥,០៨១នាក់, ស្លាប់ចំនួន១៧៩២នាក់៕…អានផ្ទាល់ ចប់

C3    គិតត្រឹមថ្ងៃទី២១ សីហា ឆ្នំា២០២១ កម្ពុជារកឃើញមេរោគបំប្លែងថ្មី «ដែលតា» សរុប ៩៩៩នាក់​៕  …អានផ្ទាល់(ដោយ៖ page)

C7    វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន១០ម៉ឺនដូស ដែលជាជំនួយសមាគមជាតិកាកបាទក្រហមចិនផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់នៅរសៀលថ្ងៃនេះ …អានផ្ទាល់(ដោយ៖ page)

C11    សម្តេចក្រឡាហោម ស ខេង អញ្ជើញទៅកាន់ប្រទេសបារាំង ២សប្តាហ៍ ដោយសារធុរៈផ្ទាល់ខ្លួន៕  ៕…អានផ្ទាល់ (ដោយ៖ចរិយា)

V3      សម្តេចក្រឡាហោម បញ្ជាក់មូលហេតុដែលក្រសួងមិនទាន់ចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយ៕…អានផ្ទាល់

V7      អ្នកវិភាគចៅចាក់ស្មុកមើលឃើញថា ជំនួយរបស់អាម៉េរិកមិនមែន ដើម្បីកសាងប្រទេសឡើយ គឺដើម្បីតែការពារផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក៕…អានផ្ទាល់

V5      លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រគល់ផ្លែមៀន (តាង៉ែន) ១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង តបតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីជួយប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ៕…អានផ្ទាល់

C2    ផ្លែមៀន និងគ្រឿងឧបភោគ បរិភោគរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់បែងចែកដល់មន្ត្រីជួរមុខ និងកុមារកំព្រា ក្នុងគ្រាដ៏លំបាក នៃការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ ៕…អានផ្ទាល់ (ដោយ៖ឡុង សំបូរ)

វគ្គទី២៖សុវត្ថិភាពសង្គម

V6      សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យម្ចាស់យានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ, ខ.ម និង ន.ប មកបង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់ ។…អានផ្ទាល់

BH    កម្ពុជាកំពុងស្វែងរក ក្រុមហ៊ុនបរទេសមួយ ដែលដាក់រូបអង្គរវត្ត លើផលិតផលគុយទាវ ដោយគ្មានការអនុញ្ញាត ៕ …អាន​ផ្ទាល់…

ខេត្តព្រៃវែង

BH1  លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយ របស់សម្តេចតេជោ ជូនលោកតា លោកយាយ អាយុចាប់ពី១០០ ឆ្នាំឡើង ដែលបានស្មគ្រ័ចិត្ត ចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ៕ …អាន​ផ្ទាល់…

ខេត្តសៀមរាប

BH5  ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចុះពិនិត្យកន្លែងព្យាបាល អ្នកជំងឺកូវីដកម្រិតធ្ងន់ នៅអង្គរកូអ៊ិច ខេត្តសៀមរាប ៕ …អាន​ផ្ទាល់…

BH3  អ្នកបើកបរ រថយន្តងងុយដេក រ៉េចង្កូតធ្លាក់ផ្លូវ បុកដើមពុទ្រា ឆេះឡានខ្ទេច របួសស្រាលមនុស្សម្នាក់ ៕ …អាន​ផ្ទាល់…

BH4  មន្រ្តីជំនាញបសុព្យាបាល ខេត្តសៀមរាប អះអាងថា ជំងឺដុំពកលើស្បែក សត្វគោ និង ក្របី គឺអាចព្យាបាលបាជា​សះស្បើយ ប្រសិនម្ចាស់សត្វ មើលថែទាំបានល្អ ៕ …អាន​ផ្ទាល់…

ខេត្តរតនគិរី

BH2  ឯកឧត្តម ថង សាវុន បើកយុទ្ធនាការដាំដើមឈើ ប្រភេទដើមភួងមង្គល និងដើមបូព្រឹក នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី ៕ …អាន​ផ្ទាល់…

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបាត់ដំបង

C8     អាគារនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ រកជំងឺកូវីដ-19 ក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង គ្រោងបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ នៅខែកញ្ញា ឆ្នាំ២០២១នេះ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

ខេត្តបន្ទាយមានជ័យ

C10    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលទើបសាងសង់រួច នៅក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ៕…អានផ្ទាល់ (ដោយ៖Page)

C9     អាគារបណ្ណាល័យ នៃសាកលវិទ្យាល័យជាតិមានជ័យ ដែលរងការខូចផ្នែកខាងលើ  ហើយចាំបាច់ឲ្យ    គណៈកម្មាការសាកលវិទ្យាល័យមួយនេះ   រកថវិការមកជួសជុល ។…លោកគៀន ច័ន្ទហ៊ីន…ឃ្លីប…

ខេត្តកំពង់ធំ

C1    ស្របតាមអនុសាស្ត្រ របស់សម្តេចតេជោ ហ៊ុន សែន ស្បៀងគោលមានដូចជា ៖ ដំណាំស្រូវ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ក្រសួងកសិកម្ម បានចាត់ទុកជាអាទិភាពចំបង ដែលត្រូវតែខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព៕…អ្នកនាង រ័ត្ន ចរិយា …ឃ្លីប…រដ្ឋមន្រ្តី (ក្រសួងកសិកម្ម)

ខេត្តមណ្ឌលគិរី 

C6    កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី  បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជម្រុញ ឬ ដូសទី៣ ៕…អានផ្ទាល់ (ដោយ៖ ពលៈ)

C5    អគារមជ្ឈមមណ្ឌល ប្រមូលផ្តុំកសិផលរបស់សហគមន៍កសិកម្មសាមគ្គីមនោរម្យ ដែលជាជំនួយឧបត្ថម្ភរបស់គម្រោងគូសាណូនិ នៃស្ថានទូតជប៉ុន បានចេញជារូបរាងហើយ ៕…អានផ្ទាល់ (ដោយ៖ ពលៈ)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V2    ក្រុមហ៊ុន ម៉ែន សារុន ប្រគល់មី ផ្លែមៀន (តាង៉ែន) ដល់ក្រសួងពាណិជ្ជកម្ម ដល់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ៕…អានផ្ទាល់

———បទយកការណ៍

យុវតីមួយរូបបង្កើតគម្រោងកែច្នៃសំណល់ផ្ទះបាយបំប្លែងទៅជាជីកំប៉ុស

R88    MC: ដើម្បីជួយកាត់បន្ថយកាកសំណល់នៅលើផែនដី យុវតីមួយរូបបានបង្កើតគម្រោងមួយ​ដែល​មាន​ឈ្មោះថា Compost city។ Compost city នេះគឺជាគម្រោងកែច្នៃកាកសំណល់ផ្ទះបាយ​ អោយ​​ទៅជាជីកំប៉ុស ដែលអាចប្រើប្រាស់លើដំណាំបាន។​ ចង់ដឹងថាតើគម្រោងនេះ​មានអ្វីគួរ​អោយ​​ចាប់អារម្មណ៍​​សូមទស្សនាបទយកការណ៍ដូចតទៅ។

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner