រដ្ឋបាលព្រៃឈើស្វាយលើ ឆ្មក់ចាប់គោយន្ដកន្ត្រៃដឹកឈើល្មើសច្បាប់០៣គ្រឿងយកទៅរក្សាទុក

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការគ្នាជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែង ឆ្មក់ធ្វើការបង្ក្រាបគោយន្ដកន្ត្រៃដឹកឈើល្មើសច្បាប់ ជាប្រភេទឈើអារប្រភេទលេខ៣ចំនួន៣គ្រឿង យកទៅរក្សាទុក។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៥និង ១៥នាទីយប់ថ្ងៃទី០៩ ខែ កុម្ភ: ឆ្នាំ២០២០ត្រង់ចំណុចភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី១០នេះថា កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើលើ សហការគ្នាជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែង ឆ្មក់ធ្វើការបង្ក្រាបគោយន្ដកន្ត្រៃដឹកឈើល្មើសច្បាប់ ជាប្រភេទឈើអារប្រភេទលេខ៣ចំនួន៣គ្រឿង។ ដឹកឈើអារប្រភេទលេខ៣ ចំនួន ១២៩សន្លឹកស្មើនិង៦,១៣៥ម៉ែត្រត្រីគុណ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ខណៈសមត្ថកិច្ចចុះចាប់នោះពួកគេគេចខ្លួនបាត់។

លោកបន្តថា ឈើទាំងនេះដឹកចេញពីព្រំប្រទល់ខេត្តព្រះវិហារនិងខេត្តសៀមរាប ដោយឆ្លងកាត់ស្រុកស្វាយលើ ហើយក៏ត្រូវកម្លាំងជំនាញឆ្មក់បង្ក្រាប ជាក់ស្តែងតែម្តង។ បច្ចុប្បន្ន វត្ថុតាងរក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner