ផែនការរបស់ក្រុមប្រឆាំងចង់ទាញប្រយោជន៍ពីធុរៈផ្ទាល់ខ្លួនរបស់សម្តេចក្រឡាហោម នៅប្រទេសបារាំង ត្រូវបរាជ័យយ៉ាងអាម៉ាស់

ភ្នំពេញ: ផែនការរបស់ក្រុមប្រឆាំងចង់ទាញប្រយោជន៍ពីធុរៈផ្ទាល់ខ្លួនរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅប្រទេសបារាំង ដោយបានព្យាយាមផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសបំប៉ោងការពិត គឺត្រូវបរាជ័យយ៉ាងអាម៉ាស់ក្រោយរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃចេញមកទាត់ចោល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្មានគម្រោងជួបជាមួយក្រុមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំងនោះទេ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានVOD បានចុះផ្សាយថា មន្ត្រីអតីតបក្សប្រឆាំងថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ក្រៅផ្លូវការជាមួយសម្តេចក្រឡាហោម សខេង នៅបារាំង។

យោងតាមសេចក្តីបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែសីហា បានឲ្យដឹងថា «ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ» ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅប្រទេសបារាំងចាប់ពីថ្ងៃទី២២ ខែសីហារហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។ ចំពោះដំណើររបស់សម្ដេចក្រឡាហោម ស ខេង អញ្ជើញទៅកាន់ប្រទេសបារាំង គឺមិនមានប្រភពផ្លូវការណាមួយបញ្ជាក់ថា អញ្ជើញទៅក្នុងគោលបំណងអ្វីនោះទេ។ 

ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទីនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ AMS ថា ដោយមានធុរៈផ្ទាល់ខ្លួន និងបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២២ ខែសីហារហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ហើយកិច្ចការនៅក្នុងក្រសួងមហាផ្ទៃ តាមការសម្រេច និងឯកភាពរបស់សម្តេចតតេជោ ហ៊ុនសែន គឺរូបលោកក្នុងនាមជារដ្ឋលេខាធិការប្រចាំការ ទទួលភារកិច្ចជារដ្ឋមន្ត្រីស្តីទី ដើម្បីគ្រប់គ្រងដឹកនាំការងារនៅក្នុងក្រសួងមហាផ្ទៃនៅពេលដែលសម្តេចក្រឡាហោម ស ខេង អវត្តមាន។

យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២២ ខែសីហា បានឲ្យដឹងថា ដោយមានធុរៈផ្ទាល់ខ្លួន និងបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២២ ខែ សីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ។

ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងរយៈពេលអវត្តមាននេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការទទួលភារកិច្ចជារដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner