ខេត្តបាត់ដំបង ឆ្លងថ្មី៩៣នាក់ (Video Inside)

ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៣នាក់ និងមានអ្នកស្លាប់ម្នាក់ ថែមទៀត នៅថ្ងៃនេះ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៩១នាក់ និង ២នាក់ ទៀត ឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។

ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកថ្មគោល ចំនួន  ៣នាក់, ក្រុងបាត់ដំបង ១៧នាក់, ស្រុកសង្កែ ១២នាក់, ស្រុកបាណន់ ៦នាក់, ស្រុកកំរៀង ៨នាក់, ស្រុក រតនមណ្ឌល ២នាក់, មោងឬស្សី ២នាក់, សំពៅលូន ២នាក់, ស្រុកឯកភ្នំ ៤០នាក់ និងឆ្លងលើអ្នកដំណើរមកពី ខេត្តកំពង់ធំម្នាក់ ។

ចំណែកអ្នកស្លាប់ថ្មីម្នាក់ថែមទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៨៤ឆ្នាំ នៃស្រុកបាណន់ ។ ខេត្តបាត់ដំបងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៥ពាន់ ៣៧៥នាក់, អ្នកជាសះស្បើយឡើងវិញ មានចំនួន ៤ពាន់ ៤១៥នាក់ និងមានអ្នកស្លាប់បានកើនដល់ ៦៨នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner